website_news:2022220707

ក្រសួងការបរទេសចិន ឆ្លើយតបនឹងរបាយការណ៍ ប្រចាំឆ្នាំរបស់អាមេរិក ស្តីពីការជួញដូរមនុស្ស របស់សហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិក គឺជាប្រទេសជួញ ដូរមនុស្សធំទី១ នៅលើពិភពលោក

https://dap-news.com/ ByPH104Posted on July 21, 2022

លោក Wang Wenbin អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានថ្លែង កាលពីថ្ងៃទី ២០ ខែកក្កដាថា មួយឆ្នាំ ទៅមួយឆ្នាំទៀត សហរដ្ឋអាមេរិក មិនអើពើនឹងការពិត ដោយប្រឌិតម្តង ហើយម្តងទៀត “របាយការណ៍” មិនពិតស្តីពីបញ្ហាជួញ ដូរមនុស្ស ដើម្បីបញ្ឆោតពិភពលោក។ តាមពិត សហរដ្ឋអាមេរិកវិញទេ ដែលជាប្រទេសជួញដូរ មនុស្សធំទី១ នៅលើពិភពលោក ។ តាមការផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសអាមេរិក បានចេញ ផ្សាយរបាយការណ៍ ស្តីពីការជួញដូរមនុស្ស ប្រចាំឆ្នាំ ដោយបានបន្តដាក់ប្រទេសចិន ក្នុងបញ្ជីឈ្មោះប្រទេស និងតំបន់ប្រភេទទីបី ដែលមានភាព អាក្រក់បំផុត ព្រមនិងបានវាយប្រហារ និងលាបពណ៌ប្រទេសចិនតាមរយៈបញ្ហាដូចជា“ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម”នៅក្នុងភូមិភាគស្វយ័ត Xinjiang ជាដើម។

នៅពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Wang Wenbin បានលើកឡើងថា យោងតាមការប៉ាន់ប្រមាណរបស់ក្រសួង ការបរទេសអាមេរិក ជារៀងរាល់ឆ្នាំ មានមនុស្សចំនួន ១០ ម៉ឺននាក់ត្រូវបានជួញដូរពីបរទេស ទៅកាន់សហរដ្ឋអាមេរិក សម្រាប់ធ្វើពលកម្មក្រោមការបង្ខិតបង្ខំ ។ ប្រទេសចិនដាស់តឿន ឱ្យភាគីសហរដ្ឋអាមេរិក ផ្តោតការយកចិត្តទុក ដាក់លើបញ្ហាសិទ្ធិមនុស្ស ដោយប្រតិបត្តិការជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំង បទឧក្រិដ្ឋសិទ្ធិមនុស្ស ដូចជាការជួញដូរមនុស្ស និង ការបង្ខំឱ្យធ្វើពលកម្ម ជាដើមនៅក្នុងប្រទេសខ្លួន ព្រមនិងពិនិត្យមើលខ្លួនឯង តាម”ស្តង់ដាខ្ពស់បំផុត” ដែលខ្លួនតែងអួតអាងនោះ ហើយឈប់មួលបង្កាច់ និងលាបពណ៌ប្រទេសផ្សេងទៀត៕

website_news/2022220707.txt · Last modified: 2022/07/25 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki