website_news:2022220903

គ្រោះថ្នាក់ចរារចណ៍មួយនៅខេត្តឈុនបុរី ប្រទេសថៃ បណ្តាលឱ្យ ពលករខ្មែរប្រុសស្រី១៣នាក់រងរបួសធ្ងន់ស្រាល

http://nokorwatnews.com/archives/900758?fbclid=IwAR00rvyCk80Vcqm31IW0bDjSi0SaPpgig_hrX8I3Ea9V8fP8qXLvvC6g55w 21/09/2022

ប្រទេសថៃ ៖ ពលករខ្មែរប្រុសស្រី១៣នាក់ រងរបួសធ្ងន់ស្រាល ដោយជួបហេតុការណ៍គ្រោះថ្នាក់ចរារចណ៍នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២ នៅខេត្តឈុនបុរី ប្រទេសថៃ។ តាមសេចក្ដីរាយការណ៍ពីពលករនៅប្រទេសថៃប្រាប់ថា មានរថយន្តទូរ១៣កៅអីមួយគ្រឿងដឹកពលករខ្មែរធ្វើដំណើរពីកន្លែងធ្វើការដោយពលករខ្មែរទាំងនោះមានបំណងមកស្រុកកំណើត (ប្រទេសកម្ពុជាវិញ) នៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខតែចៃដន្យបានជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។ សេចក្ដីរាយការណ៍ខាងលើមិនបានបញ្ជាក់ពីករណីគ្រោះថ្នាក់ខាងលើអំពីឈ្មោះភូមិឃុំស្រុកកំណើតរបស់អ្នករងរបួសនោះឡើយដោយគ្រាន់តែប្រាប់ថាមានពលករខ្មែរប្រុសស្រីចំនួន១៣នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកើតហេតុ ហើយពលករទាំងអស់នោះមានបំណងធ្វើដំណើរមកស្រុកកំណើតវិញនៅរដូវភ្ជុំតែប៉ុណ្ណោះ។ ក្រោយពីកើតហេតុគេឃើញមន្ត្រីជំនាញជនជាតិថៃ បាននាំពួកគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងភូមិសាស្រ្តខាងលើ។បញ្ហានេះដែរអ្នកសារព័ត៌មានយើងមិនទាន់បានការបំភ្លឺពីមន្ត្រីកុងស៊ុលប្រចាំប្រទេសថៃនៅឡើយ ព្រោះគ្មានលេខទំនាក់ទំនង ៕

website_news/2022220903.txt · Last modified: 2022/09/22 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki