website_news:2022220905

ខេត្ត អាន យ៉ាង ទទួលជនចំណាកស្រុកខុសច្បាប់ចំនួន ៤៤ នាក់ពីកម្ពុជា

https://www.khmertimeskh.com/501154938//?p=1154938 September 21, 2022

កម្លាំងការពារព្រំដែន និងភ្នាក់ងារពាក់ព័ន្ធនៃខេត្ត អាន យ៉ាងនៃទំនាបទន្លេមេគង្គ កាលពីថ្ងៃទី២០ ខែកញ្ញា បានទទួលជនជាតិវៀតណាមចំនួន ៤៤នាក់ ដែលត្រូវបានកម្ពុជាប្រគល់ឲ្យ។ យោងតាមលោក Truong Quoc Hung អនុប្រធានប៉ុស្តិ៍ព្រំដែននៅច្រកព្រំដែន Tinh Bien បាននិយាយថា ស្ត្រី ៩ នាក់ និងបុរស ៣៥ នាក់បានចូលប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីធ្វើការនៅក្នុងកាស៊ីណូ។ ក្នុងចំណោមនោះ មានមនុស្សម្នាក់ត្រូវបាននគរបាលក្រុង Vinh Yen ខេត្ត Vinh Phuc ភាគខាងជើងចាប់ខ្លួន ហើយលោកបានបន្ថែមថា ប៉ុស្តិ៍ព្រំដែនកំពុងឃាត់ខ្លួនបុរសដែលគេតាមចាប់ខ្លួនប្រគល់ឲ្យនគរបាលខេត្ត Vinh Phuc។ ចំណែកមនុស្ស៤៣នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ការិយាល័យអន្តោប្រវេសន៍ក្រោមមន្ទីរសន្តិសុខសាធារណៈខេត្ត ដើម្បីបំពេញនីតិវិធីពាក់ព័ន្ធ ។

កាលពីថ្ងៃទី១៨ ខែសីហា ជនជាតិវៀតណាមចំនួន ៤០នាក់ ត្រូវបានកម្លាំងការពារព្រំដែនខេត្តអានយ៉ាង ឃាត់ខ្លួន បន្ទាប់ពីបានចូលមកប្រទេសវៀតណាមដោយខុសច្បាប់ពីកម្ពុជា។ ពួកគេបាននិយាយថា ពួកគេបានភៀសខ្លួនចេញពីការងារដោយបង្ខំនៅកាស៊ីណូមួយក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ប្រទេសកម្ពុជា ហើយបានហែលឆ្លងទន្លេ Binh Ghi ដើម្បីត្រឡប់ទៅប្រទេសវៀតណាមវិញ។ ក្នុងការស៊ើបអង្កេតករណីនេះ នគរបាលខេត្តបានរកឃើញមុខសញ្ញាបណ្តាញជួញដូរមនុស្សចំនួន៤នាក់ ។ នគរបាលក៏បានចាប់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងករណីនេះ។ VNA

website_news/2022220905.txt · Last modified: 2022/09/22 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki