website_news:2022220906

ជនជាតិម៉ាឡេស៊ី៥អ្នកទៀតដែលរងគ្រោះដោយសារការឆបោកការងារបានត្រឡប់មកពីកម្ពុជាវិញ

https://www.khmertimeskh.com/501155018//?p=1155018 Khmer Times September 21, 2022

ជនជាតិម៉ាឡេស៊ី៥អ្នកទៀត ដែលរងគ្រោះដោយសារការឆបោកការងារនៅកម្ពុជាបានត្រឡប់មកប្រទេសវិញហើយនៅថ្ងៃចន្ទ។ ក្រសួងការបរទេសបាននិយាយថា ជាមួយនឹងការត្រឡប់មកវិញរបស់ពួកគេ ជនរងគ្រោះនៃការឆបោកប្រាស់ការងារនៅកម្ពុជាចំនួន ១៤៨ នាក់ត្រូវបានជួយសង្គ្រោះក្នុងចំណោម ១៥៨ ករណីដែលត្រូវបានរាយការណ៍។ ក្រសួងបានបន្តថាស្ថានទូតម៉ាឡេស៊ីនៅទីក្រុងភ្នំពេញកំពុងបន្តកិច្ចប្រឹងប្រែងយ៉ាងសកម្មដើម្បីតាមរកអ្នកផ្សេងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងក៏បាននិយាយផងដែរថា ខ្លួនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះប្រជាជនម៉ាឡេស៊ីដែលត្រូវបានបោកបញ្ឆោតដោយក្រុមផ្សេងទៀតនៅក្នុងប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា តាមរយៈស្ថានទូតម៉ាឡេស៊ីនៅក្នុងប្រទេសទាំងនោះ។ មកទល់ពេលនេះ ជនជាតិម៉ាឡេស៊ី ១៦នាក់ត្រូវបានជួយសង្គ្រោះនៅប្រទេសថៃ ២៧នាក់នៅឡាវ និង ៥នាក់ទៀតនៅមីយ៉ាន់ម៉ា។ ជនរងគ្រោះ ១២ នាក់ផ្សេងទៀតកំពុងត្រូវបានតាមរកនៅប្រទេសថៃ ២៨ នាក់នៅឡាវ និង ៥៤ នាក់នៅមីយ៉ាន់ម៉ា។

ខ្មែរថាមស៍បានទទួលព័ត៌មានដ៏គួរអោយទុកចិត្តថា រហូតមកដល់ពេលនេះមានការបង្រ្កាបដ៏ធំណាមួយទៅលើអ្នកជ្រើសរើសពលករនៅប្រទេសម៉ាឡេស៊ីនោះទេ។ លំហូរជនជាតិម៉ាឡេស៊ីមកកម្ពុជានឹងបន្តទៅមុខទៀត ខណៈដែលមិនមានការឃ្លាំមើលជនជាតិម៉ាឡេស៊ីដែលចូលមកកម្ពុជា ដែលគេសន្មត់ថាមកធ្វើការ ប៉ុន្តែគ្មានឯកសារ ឬទិដ្ឋាការត្រឹមត្រូវដែលចេញដោយស្ថានទូតកម្ពុជានៅទីក្រុងគួឡាឡាំពួរ។ លើសពីនេះ ភាគច្រើននៃអ្នកដែលមកកម្ពុជា ឬមកតាម “ច្រកខុសច្បា់” ឬតាមព្រំដែនគោកតាមប្រទេសថៃ ត្រូវបានទាក់ទាញដោយប្រាក់ដុល្លារអាមេរិក ដោយសារអត្រាប្តូរប្រាក់ខ្ពស់ដែលពួកគេអាចទទួលបានសម្រាប់ប្តូរជាររូបិយប័ណ្ណម៉ាឡេស៊ី។ មន្ត្រីការងារប្រចាំប្រទេសកម្ពុជាម្នាក់ដែលដឹងខ្លះពីរបៀបរបស់ក្រុមអ្នកបោកប្រាស់បានប្រាប់ខ្មែរថាមស៍ថា “និយាយជារួម ភាពលោភលន់ក៏ដើរតួយ៉ាងសំខាន់ក្នុងលំហូរចូលរបស់ពលរដ្ឋម៉ាឡេស៊ី ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់ ដោយសារអត្រាប្តូរប្រាក់ទាក់ទាញក្នុងពួកគេឱ្យព្រងើយកន្តើយនឹងហានិភ័យ”។ Bernama/Khmer Times

website_news/2022220906.txt · Last modified: 2022/09/22 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki