website_news:2022220908

យុវជនឥណ្ឌា៦នាក់ជាប់ក្នុងប្រទេសកម្ពុជាត្រូវបានសង័្សយថាបានជាប់បង្ខាំងដោយក្រុមជនពាលតាមអ៊ីនធឺណិត

https://www.khmertimeskh.com/501155165//?p=1155165K hmer Times September 21, 2022

យុវជន ៦នាក់ មកពីស្រុក Karimnagar ក្រុង Telangana ប្រទេសឥណ្ឌា បានជាប់គាំងក្នុងប្រទេសកម្ពុជា ខណៈពួកគេត្រូវបានបង្ខាំងដោយក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលពួកគេបានផ្ញើសារជាវីដេអូនៅលើ Whatsapp ទៅកាន់ឪពុកម្តាយរបស់ពួកគេកាលពីថ្ងៃចន្ទ។ ភ្លាមៗនោះឪពុកម្តាយបានប្រញាប់ទៅដាក់ពាក្យបណ្តឹងនៅស្នងការនគរបាល Satyanarayana។

ឪពុកម្តាយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនប្រឹក្សាឥណ្ឌូ-អារ៉ាប់មួយនៅទីក្រុង Karimnagar បានល្បួងយុវជនដែលគ្មានការងារធ្វើដោយផ្តល់ពួកគេនូវការងារជាប្រតិបត្តិករកុំព្យូទ័រនៅបរទេស។ បន្ទាប់ពីប្រមូលបាន២ lakhក្នុងមនុស្សម្នាក់ ក្រុមហ៊ុននេះបានបញ្ជូនពួកគេមកកម្ពុជាក្នុងសប្តាហ៍ទីមួយនៃខែកញ្ញា។ បន្ទាប់ពីទៅដល់ទីនោះ ជំនួសឱ្យការបែងចែកពួកគេឱ្យធ្វើការងារកុំព្យូទ័រ ជាក់ស្តែងពួកគេត្រូវបានបង្ខំឲ្យប្រព្រឹត្តិឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដូចជារូបិយប័ណ្ណគ្រីបតូ ការឆបោកកាតឥណទាន និងការឆបោកផ្សេងទៀត។ ឪពុកម្តាយនៅទីនេះបាននិយាយទៀតថា ក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណេត ថែមទាំងបានគំរាមយុវជនទាំងនោះថា ពួកគេនឹងមិនបានលិខិតឆ្លងដែនរបស់ពួកគេវិញទេ ប្រសិនបើពួកគេបដិសេធមិនធ្វើនូវអ្វីដែលពួកគេត្រូវបានបញ្ជា ហើយនឹងត្រូវបញ្ជូនទៅពន្ធនាគារក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

ក្រុមជនពាលទាំងនោះទាមទារឱ្យយុវជនម្នាក់ៗបង់ប្រាក់ចំនួន ២,៤lakh ដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសឥណ្ឌាវិញ។ ពួកគេត្រូវបានក្រុមជនពាលធ្វើទារុណកម្មដោយវាយដំ ដូចដែលឪពុកម្តាយបានចោទប្រកាន់។

មន្ត្រីអន្តោប្រវេសន៍ និងក្រុមការងារដែលពាក់ព័ន្ធក្នុងការបង្រ្កាបទូទាំងប្រទេសបានប្រាប់កាសែតខ្មែរថាមស៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជនជាតិឥណ្ឌារហូតដល់ ៦០ នាក់ត្រូវបានជួយសង្គ្រោះពីតំបន់ផ្សេងៗនៃប្រទេសពីក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ហើយបានបញ្ជូនពួកគេត្រឡប់ទៅផ្ទះវិញ។ គេជឿថាមានចំនួនជនជាតិឥណ្ឌារហូតដល់តួលេខបីខ្ទង់ដែលធ្វើការដោយស្ម័គ្រចិត្តឬបង្ខំដោយក្រុមទាំងនេះដែលភាគច្រើននៅក្នុងខេត្តព្រះសីហនុ៕ Deccan Chronicle/ខ្មែរថាមស៍

website_news/2022220908.txt · Last modified: 2022/09/22 10:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki