website_news:2022221201

ជាតិថៃ៧នាក់ចាញ់បោកមេខ្យល់ ត្រូវនគរបាលអន្តោប្រវេសន៍កម្ពុជាប្រគល់អោយនគរបាលអន្តោប្រវេសន៍ថៃ

https://www.kampucheathmey.com/security/434298 ថ្ងៃអង្គារ ២០ ធ្នូ ២០២២ដោយ Kang Tola

ប៉ោយប៉ែត ៖ ជនជាតិថៃចំនួន៧រូបចាញ់បោកមេខ្យល់យកមកធ្វើការនៅកម្ពុជាត្រូវបានលោកវរសេនីយ៍ឯក ជួន សារី តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតធ្វើការប្រគល់អោយទៅនគរបាលអន្តោប្រវេសន៍ថៃកាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២តាមច្រកអន្តរជាតិប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ជួន សារី តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ជនជាតិថៃទាំង៧នាក់មានស្រី៥នាក់ ដែលត្រូវបានចាញ់បោកមេខ្យល់នាំយកមកធ្វើការនៅប្រទេសកម្ពុជា បានប្រគល់ជូនទៅលោកវរសេនីយ៍ឯក រុង ថងមន្ត (ROONG THONGMON) នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃប្រចាំខេត្តស្រះកែវ។ ការប្រគល់ជនជាតិថៃទាំង៧នាក់ខាងលើធ្វើឡើងបន្ទាប់ពីស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បានចេញកំណត់ទូតជូនជនជាតិថៃទាំង៧រូបនោះ អោយវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។ សូមបញ្ជាក់ថា ជាបន្តបន្ទាប់ជនជាតិថៃជាច្រើននាក់តែងចាញ់បោកមេខ្យល់មកធ្វើការខុសច្បាប់នៅកម្ពុជា ហើយក៏ត្រូវបានរកឃើញឃាត់បញ្ជូនទៅថៃវិញតាមច្រកអន្តរជាតិប៉ោយប៉ែត៕ ដោយ ៖ អ ពៅ

website_news/2022221201.txt · Last modified: 2022/12/22 09:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki