website_news:2022221204

អភិបាលខេត្តឧត្ដរមានជ័យ ជំរុញដល់សមត្ថកិច្ចត្រូវបង្រ្កាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ

https://www.khmertimeskh.com/501206338/-2/?p=1206338 កែវ រចនា / December 21, 2022

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានអចិន្រៃយ៍នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តឧត្ដរមានជ័យ បានអំពាវនាវឱ្យសមត្ថកិច្ច និងអាជ្ញាធរ នៅតាមតំបន់ ត្រូវទប់ស្កាត់ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទឱ្យមានប្រសិទ្ធភាព។

ថ្លែង នៅក្នុងពិធីទិវាជាតិលើកទី១៦ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០២២ នៅថ្ងៃទី ២១ ខែធ្នូ លោក ប៉ែន កុសល្យ បានលើកឡើងថា ការ ប្រារព្ធ ទិវាជាតិ ១២ ធ្នូ ប្រយុទ្ធប្រឆាំង អំពើជួញដូរ មនុស្ស ក្នុង គោលបំណង ពញ្ញាក់ នូវ ស្មារតីបនរជាពលរដ្ឋទាំងអស់ ដើមី្ប ចូលរួម ក្នុងសកម្មភាពដោយផ្ទាល់ និង ប្រយោល ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាប ឱ្យ ខាន តែបាន នូវ បទឧក្រិដ្ឋ នៃអំពើជួញដូរមនុស្សគ្រប់រូបភាព។ អំពើ ជួញដូរមនុស្ស និង អំពើធ្វើ អាជីវកម្មផ្លូវភេទ គឺជា បរិ បទ សកល ដែល នៅតែ បន្តកើតមាន អាស្រ័យ លើកត្តា សំខាន់ៗបី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ លោក ប៉ែន កុសល្យ ក៏បានជំរុញដល់កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរនៅ តាមមូលដ្ឋានទាំងអស់ ត្រូវ បង្កើន ការ ផ្សព្វផ្សាយ ច្បាប់ទប់ស្កាត់ និង ការបង្រ្កាបអំពើជួញដូរមនុស្ស និង ការធ្វើអាជីវកម្មផ្លូវភេទ ឱ្យ ដល់មូលដ្ឋាន ដាច់ស្រយាល ក្នុងការ ផ្សព្វផ្សាយ ឱ្យបានស៊ីជម្រៅ ដល់សាលារៀន និង គ្រឹះស្ថាន សិក្សាផងដែរ។

លោកស្រី មុំ ពុទ្ធីតា ប្រធាន លេខាធិការដ្ឋាន គណៈកម្មាធិការ ខេត្ត ប្រយុទ្ធប្រឆាំង អំពើ ជួញដូរ មនុស្ស ខេត្តឧត្ដរមានជ័យ បាន ឲ្យដឹងថា លទ្ធផល នៃ ការងារ ប្រយុទ្ធប្រឆាំង អំពើ ជួញដូរ មនុស្សប្រចាំ ឆ្នាំ ២០២២ នៅ ខេត្តឧត្ដរមានជ័យ មាន បទល្មើស កើតឡើង ចំនួន ០៥ ករណី គឺ ករណី រំលោភ ១ ករណី ករណី រួមភេទ ជាមួយ អនីតិជន ៣ ករណី និង ការប្រើអំពើហិង្សា ក្នុងគ្រួសារ ០១ កណី ផងដែរ៕

website_news/2022221204.txt · Last modified: 2022/12/22 09:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki