website_news:2022221205

មីយ៉ាន់ម៉ាចាប់ខ្លួនក្រុមជួញដូរមនុស្ស១២នាក់ពាក់ព័ន្ធនឹងការស្លា.ប់ជនជាតិរ៉ូហ៊ីយ៉ាង១៣នាក់

https://kohsantepheapdaily.com.kh/article/1655125.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ២១ ខែ ធ្នូ ឆ្នាំ ២០២២ ម៉ោង ១៥:៥៤

មីយ៉ាន់ម៉ា ៖ ប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួនមនុស្សចំនួន ១២នាក់ដែលជាសមាជិកក្រុមជួ.ញដូរមនុស្សដែលពាក់ព័ន្ធនឹងការស្លា.ប់ជនជាតិរ៉ូហ៊ីងយ៉ាង១៣នាក់។ របបយោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអង្គារ ទី ២០ ធ្នូម្សិលមិញនេះថា ប៉ូលីសបានឆ្មក់ចូលក្នុងបរិវេណមួយកន្លែងនៅក្នុងក្រុង Hlegu ក្បែរទីក្រុង Yangon កាលពីថ្ងៃទី ៩ ខែធ្នូ ដោយរឹបអូសបានរថយន្តចំនួន ៥គ្រឿង និងរថយន្តដឹកប្រេងមួយគ្រឿងដែលត្រូវបានប្រើប្រាស់ក្នុងការជួយដូរមនុស្ស។ ក្រុមទាំងនោះបានជួញដូរជនជាតិបេងហ្គាល់ (Bengalis) ចំនួន ២៥៥នាក់ពីរដ្ឋ Rakhine។ ប៉ុន្តែប៉ូលីសមីយ៉ាន់ម៉ាមិនបាននិយាយពីគោលដៅចុងក្រោយនៃការជួយដូរជនជាតិទាំងនោះទេ។ ជនជាតិរ៉ូហ៊ីយ៉ាងចំនួន ១៣នាក់ដែលត្រូវគេប្រទះឃើញស្លា.ប់នៅលើដងផ្លូវក្បែរទីក្រុង Hlegu កាលពីថ្ងៃទី ៥ ខែធ្នូ មានទំនាក់ទំនងនឹងការស៊ើបអង្កេតលើក្រុមជួ.ញដូរនេះ។ ចំណែកជនជាតិរ៉ូហ៊ីងយ៉ាចំនួន ១៩នាក់ទៀតដែលកំពុងរង់ចាំឱ្យក្រុមជួយដូរដឹកពួកគេនៅជើងក្រោយ ត្រូវបានឃុំខ្លួនបន្ទាប់ពីមានប្រតិបត្តិការឆ្មក់របស់ប៉ូលីសមីយ៉ាន់ម៉ានៅក្នុងបរិវេណក្នុងក្រុង Hlegu។

សូមរម្លឹកថា ជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ានម៉ាក្នុងឆ្នាំ ២០១៧ ដើម្បីគេចពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា និងបានធ្វើដំណើរទៅកាន់ប្រទេសជិតខាងបង់ក្លាដេស ដែលក្រុមជនជាតិដើមភាគតិចទាំងនោះមានរឿងរ៉ាវដ៏អាក្រក់នៃការសម្លា.ប់ ការរំលោ.ភ និងការដុ.តពីសំណាក់យោធាមីយ៉ាន់ម៉ា។ មីយ៉ានម៉ាកំពុងប្រឈមនឹងការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍នៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីមានការជម្លៀសខ្លួនចេញដ៏ច្រើនរបស់ជនជាតិរ៉ូហ៊ីងយ៉ា។ កាលពីដើមខែនេះ របបយោធាមីយ៉ាន់ម៉ាបាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាងចំនួន ៧០នាក់ដែលលាក់ខ្លួនក្នុងរថយន្តដឹកខ្ញីត្រូវបានចាប់ខ្លួននៅភាគខាងជើងទីក្រុង Yangon បន្ទាប់ពីឡានរបស់ពួកគេបានបុ.កប្រឡាយតាមដងផ្លូវ៕ (យោងតាមប្រភព៖ AFP)

website_news/2022221205.txt · Last modified: 2022/12/22 09:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki