website_news:2022230203

ពលករខ្មែរចេញពីកម្ពុជាទៅធ្វើការនៅថៃជាង២០០នាក់នៅថ្ងៃនេះ

https://kohsantepheapdaily.com.kh/ ប៉ោយប៉ែត ២១ ខែ កុម្ភៈ ឆ្នាំ ២០២២ ម៉ោង ១១:៥៦

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរតាមរយៈក្រុមហ៊ុនចំនួន២ មានជាង២០០នាក់ ចេញពីកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីទៅធ្វើការស្របច្បាប់លើទឹកដីថៃ នៅថ្ងៃទី២១ កុម្ភៈ២០២២ នេះ ។ ពលករតាមរយៈក្រុមហ៊ុនទូចម៉ាណាក់ម៉ែនផៅវ័រស៊ុប្លាយមានចំនួន៦៦នាក់ ស្រី៣១នាក់ ។ តំណាងក្រុមហ៊ុនខាងលើប្រាប់កោះសន្តិភាពថា ពលករទាំង៦៦នាក់នេះ ត្រូវទៅធ្វើការផ្នែកសាច់មាន់នៅខេត្តសារ៉ាក់បូរី និងបញ្ជាក់ថា នេះជាលើកទី៣ហើយដែលក្រុមហ៊ុនខ្លួនបានបញ្ជូនពលករទៅធ្វើការលើទឹកដីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយភាគីថៃបើកដំណើរការទទួលពលករកម្ពុជា។ ដោយឡែក ពលករ១ក្រុមទៀតតាមរយៈក្រុមហ៊ុនSMSគឺSuccess manpower service Co,LTD ត្រូវទៅធ្វើការនៅខេត្តនគររាជសីម៉ាផ្នែករោងចក្រសាច់មាន់ ។ តំណាងក្រុមហ៊ុនSMSប្រាប់ថា ពលករតាមរយៈក្រុមហ៊ុនខ្លួនត្រូវចេញពីកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃនេះ បើតាមទិន្ន័យសរុបមានជាង២០០នាក់ប៉ុន្តែអាច និងមិនគ្រប់តាមចំនួនកំណត់ទេព្រោះពលករមួយចំនួនតូចអវត្តមាន និងខ្លះធ្វើតេស្តិ៍តាមម៉ាស៊ីនPCRវិជ្ជមានកូវីដ១៩ត្រូវនៅសម្រាកព្យាបាលក្នុងស្រុកសិន ៕

website_news/2022230203.txt · Last modified: 2022/02/22 20:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki