website_news:2022230205

ពលករខ្មែរ ៧នាក់ ស្លា.ប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅលើទឹកដីថៃ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២១ ខែ កុម្ភៈ ឆ្នាំ ២០២២ ម៉ោង ១៩:២៨

ខេត្តបន្ទាយមានជ័យ៖ មនុស្សយ៉ាងតិច ៤នាក់ បានស្លា.ប់ និង៤នាក់ទៀត បានរងរបួស កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣៥៩ ក្នុងឃុំក្រកសំប៊ូន ស្រុកស៊ីមហាផូត ខេត្តប្រាជីនបូរី ដោយសារឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូច បុកពីក្រោយរថយន្តធំដឹកឈើ។ ក្នុងចំណោមអ្នករបួស និងស្លាប់ទាំងនោះ មានពលករខ្មែរ ៧នាក់។ អ្នករងគ្រោះក្នុងហេតុការណ៍នោះ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តែមាន ៧នាក់ ជាពលករខ្មែរ ក្នុងនោះ ស្លា.ប់ ៣នាក់ និងរបួស ៤នាក់។ រីឯម្នាក់ទៀត ជាអ្នកបើកបរជនជាតិថៃ(ស្លា.ប់)។ នេះបើយោងតាមការចេញផ្សាយលើគេហទំព័រ និងកាសែតថៃមួយ។ ប្រភពបន្តថា មុនកើតហេតុ រថយន្តរងគ្រោះ បានដឹកពលករខ្មែរ ចំនួន ៧នាក់ បើកយ៉ាងលឿន ដោយគេសង្ស័យជាពលករខុសច្បាប់ និងទើបចេញពីព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ។ ព្រោះតែលឿនពេក ហើយសង្ស័យរថយន្តជួបគ្រោះថ្នាក់នេះ មើលមិនឃើញរថយន្តធំកង់ ១០ ដឹកឈើ (ដើមប្រេងខ្យល់) ដែលបើកបរខាងមុខ ក៏បុកគូថរថយន្តធំនោះ បណ្តាលឲ្យអ្នកបើកបរ ជាជនជាតិថៃ និងពលករ ក្នុងរថយន្ត ស្លា.ប់ និងរបួសតែម្តង។ ពលករខ្មែរ ដែលរងរបួស ចំនួន ៤នាក់ ត្រូវបានអាជ្ញាធរ និងក្រុមរថយន្តសង្រ្គោះរបស់ថៃ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យ កាប៊ីនបូរី ក្នុងខេត្តកើតហេតុ។យ៉ាងណាក៏ដោយ ករណីនេះ កោះសន្តិភាព មិនអាចទាក់ទងរកអត្ថាធិប្បាយពីមន្ត្រីស្ថានកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បាននៅឡើយទេ៕ មុត សារុន

website_news/2022230205.txt · Last modified: 2022/02/22 20:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki