website_news:2022230302

រដ្ឋាភិបាលកម្ពុជាផ្តល់បណ្ណការងារដល់ពលករជំនាញប្រទេសឆែកផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈជាង១០០នាក់

https://kohsantepheapdaily.com.kh/ ភ្នំពេញ២២ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ១៥:១២

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ប័ណ្ណការងារដល់ពលករជំនាញរបស់ប្រទេសឆែក ផ្នែក បណ្តុះបណ្តាលវិជ្ជាជីវៈជាង១០០នាក់ គិតមកដល់ពេលបច្ចុប្បន្ន ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារ ។ ក្នុងជំនួបពិភាក្សាការងារផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) របស់កម្ពុជាទាំងលើការបណ្តុះបណ្តាលសមត្ថភាព សិស្ស-និស្សិតរួមនឹងការបំពាក់សម្ភារបរិក្ខានានា ជាការជួយលើកកម្ពស់ទៅលើការបណ្តុះបណ្តាលផ្នែកនេះ ឲ្យស្របតាមការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យារបស់ពិភពលោកជាមួយលោក Martin Vávra (ម៉ាទីន វ៉ាវរ៉ា) ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមីនានេះ នៅទីស្តីការក្រសួងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្នុងកិច្ចការងារការទូតរបស់លោកទូត ពិតជាបានធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏ដូចជា រដ្ឋាភិបាលប្រទេសយើងទាំងពីរកម្ពុជា-ឆែក មានភាពស្និទស្នាល បង្កើនកិច្ចសហប្រតិបត្តិការទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរលង់ណាស់មកហើយ ។

ឯកឧត្តមក៏បានអរគុណដល់រដ្ឋាភិបាលឆែក ដែលបានផ្តល់ជំនួយជួយដល់កម្ពុជា នាពេលកន្លងមកជំនួយអស់ទាំងនេះបានរួមចំណែកឲ្យកម្ពុជាបន្តការអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ។ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា អ្នកជំនាញការរបស់ឆែកក៏បានមកបំពេញកិច្ចការងារនៅក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ ក្រសួងការងារបានផ្តល់នូវបណ្ណការងារដល់ពលករជំនាញ ក៏ដូចជាអ្នកជំនាញការរបស់ឆែក ប្រមាណជាង១០០នាក់មកហើយ ដោយពួកគេនឹងទទួលបានសិទ្ធគាំពារនានា ដូចពលរដ្ឋកម្ពុជាដែរ»។ ឯកឧត្តមរដ្ឋមន្ត្រី ស្វាគមន៍ដល់អ្នកជំនាញការទាំងនេះដែលបានមកបំពេញការងារនៅក្នុងប្រទេសកម្ពុជា ហើយក៏ចាត់ទុកថា ជាកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនផងដែរ ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិកា រជាមួយអង្គការភីន ឬ PIN (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគ ម្រោងជំនួយមនុស្សធម៌, គម្រោងអភិវឌ្ឍន៍រយៈពេលវែង, កម្មវិធីអប់រំ, និងកម្មវិធីសិទ្ធិ មនុស្សនៅតាមតំ បន់ដែលមានវិបត្តិនៅទូទាំងសកលលោក និងបានចូលមកកម្ពុជា ពីឆ្នាំ ២០០៨ ។

ចំណែកលោកទូតឆែកប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ហើយរដ្ឋាភិបាលឆែកបានផ្តល់នូវជំនួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាបន្តបន្ទាប់ ។ ដោយឡែកចំពោះសកម្មភាពកិច្ចសហប្រតិបត្តិលើការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈនេះទៀតសោត លោកទូត ចង់ឲ្យគម្រោងនេះមាននិរន្តរ៍ភាព និងឯកឧត្តមទូត ចង់បានការបញ្ជាក់បន្ថែមពីឯកឧត្តមរដ្ឋមន្ត្រីថា តើក្រសួងចង់ឲ្យរដ្ឋាភិបាលឆែកបន្តជួយលើផ្នែកTVET នេះក្នុងកម្រិតណាបន្តទៀត ។

ក្នុងជំនួបនោះដែរ ឯកឧត្តមអ៊ិត សំហេង ចង់ឲ្យមានដំណើរទស្សនកិច្ចរវាងគ្រូ និងគ្រូរបស់ប្រទេសយើងទៅវិញទៅមក ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ចែករំលែកនូវចំណេះដឹងក៏ដូចជាកម្មវិធីសិក្សា លើការបណ្តុះបណ្តាលផ្នែកធនធានមនុស្សនេះ ឲ្យកាន់តែប្រសើរ និងដើរឲ្យទាន់នូវការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោក ។ ឆ្លើយតបទៅនឹងសំណើ របស់ឯកឧត្តមរដ្ឋមន្ត្រី ឲ្យមានការរៀបចំ ទស្សនកិច្ចសិក្សារវាងគ្រូ និងគ្រូរបស់ប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកនូវចំណេះដឹងផងនោះ លោកទូតរីករាយនូវសំណើនេះ និងសូមឲ្យខាងក្រ សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តធ្វើកិច្ចការនេះជាមួយស្ថានទូត ដើម្បីដាក់ស្នើសុំទៅ រដ្ឋាភិបាលឆែកឲ្យមាន កិច្ចសហប្រតិបត្តិការលើកិច្ចការងារទាំងនេះឲ្យបានកាន់តែលឿន៕

website_news/2022230302.txt · Last modified: 2022/03/23 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki