website_news:2022230303

សមត្ថកិច្ចបង្កើនសកម្មភាព ត្រៀមទប់ស្កាត់កូវីដ ខណៈពលករខ្មែរមកពីថៃ សម្រុកមកលេងស្រុកកំណើតមុនចូលឆ្នាំខ្មែរ

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២២ មីនា ២០២២ដោយ deth leng

ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក សិទ្ធិ ឡោះ បានបញ្ជាឱ្យកម្លាំងនគរបាលតាមព្រំដែន ត្រៀមបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ខណៈដែលពលករខ្មែររាប់រយនាក់ក្នុង១ថ្ងៃៗ បានធ្វើដំណើរមកពីប្រទេសថៃត្រឡប់ចូលស្រុកកំណើតវិញតាមច្រករបៀងផ្សេងៗ នៅមុនពេលចូលឆ្នាំខ្មែរ។ នៅយប់ថ្ងៃទី ២១ ខែមីនា កម្លាំងការពារព្រំដែនម៉ាឡៃ បានឃាត់ពលករខ្មែឬ ចំនួន ១១៧ នាក់។ បើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះសព្វថ្ងៃនេះ ជំងឺកូវីដ១៩ កំពុងរាតត្បាតក្នុងប្រទេសកម្ពុជា ដូច្នេះគ្រប់អង្គភាពនគរបាលទាំងអស់ ត្រូវត្រៀមសម្រាប់អន្តរាគមន៍ ដោះស្រាយទប់ស្កាត់ នូវការចម្លងមេរោគកូវីដ១៩ ពីពលករខ្មែរ នៅប្រទេសថៃ ជិតចូលឆ្នាំ គាត់វិលមកស្រុកខ្មែរដើម្បីចូករួមបុណ្យចូលឆ្នាំ ខ្មែរនៅពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ត្រូវត្រួតពិនិត្យស្រាវជ្រាវរកឲ្យឃើញ ពលករខ្មែរណាដែលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ដោយផ្ទាល់ ដោយប្រយោល ដើម្បីប្រគល់ជូនក្រុមការងារសុខាភិបាលធ្វើតេស្តរហ័ស។ ត្រូវពង្រឹងកម្លាំងទប់ស្កាត់បទល្មើស គ្រប់ប្រភេទតាមខ្សែបន្តាត់ព្រំដែន ពលករខ្មែរ រួមទាំងជនបរទេសឆ្លងដែន ចេញ-ចូល ដោយខុសច្បាប់ត្រូវឃាត់ធ្វើចត្តាឡីស័ក ។ ក្នុងករណីជនបរទេសមកពីថៃមិនទាន់ចូលដល់កម្ពុជានោះ ត្រូវឲ្យត្រឡប់ទៅវិញតាមផ្លូវដើម ដោយសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមការងារសុខាភិបាល៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2022230303.txt · Last modified: 2022/03/23 10:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki