website_news:2022230903

ប៉ូលីសចិនចាប់ខ្លួនអ្នកឆ្លងដែនខុសច្បាប់២៩នាក់ដែលគ្រោងចូលខេត្តព្រះសីហនុ

http://kh.cc-times.com/posts/12576 06/09/2022 ហួ ឆេងស៊ីម

ចិន៖ ប៉ូលីសជើងទឹកទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន បានបង្ក្រាបករណីលួចឆ្លងដែនខុសច្បាប់តាមសមុទ្រដ៏ធំមួយ ដែលមានគម្រោងចូលមកក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា និង បានរឹបអូសបានកប៉ាល់ចំនួន ១គ្រឿង និងបានចាប់ខ្លួនជនលួចឆ្លងដែនខុសច្បាប់ចំនួន២៩នាក់ និង នាវិកចំនួន៤នាក់ ។ បច្ចប្បន្ន មន្ត្រីពាក់ព័ន្ធបានប្រគល់ករណីនេះទៅឲ្យអង្គភាពសន្តិសុខសាធារណៈ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។ នៅម៉ោង ១៥:២០ នាទី ថ្ងៃទី ៦ ខែកញ្ញា ប៉ូលីសជើងទឹកទីក្រុង Wenzhou បានទទួលសេចក្តីរាយការណ៍ពីស្នងការនគរបាលសន្តិសុខសាធារណៈទីក្រុង Ruian ថា មានក្រុមហ៊ុនឆបោកតាមប្រព័ន្ធទូរគមនាគមន៍ “Global” នៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា បានឃុបឃិតជាមួយមេខ្យល់លួចឆ្លងដែនទៅក្រៅប្រទេសខុសច្បាប់ ដើម្បីជ្រើសរើសបុគ្គលិកជនជាតិចិនចំនួន ៣៥នាក់មកប្រទេសកម្ពុជា ដើម្បីបម្រើការងារឆបោកតាមប្រព័ន្ធទូរគមនាគមន៍។

បើតាមសេចក្តីរាយការណ៍ ក្រោយទទួលបានព័ត៌មាន ប៉ូលីសចិន បានចាប់ផ្តើមចេញសកម្មភាពផែនការសង្គ្រោះបន្ទាន់នៅដែនសមុទ្រភ្លាមៗ ដោយបានបង្កើតក្រុមកិច្ចការពិសេសដោយសហការជាមួយស្នងការនគរបាលសន្តិសុខសាធារណៈទីក្រុង Ruian ដោយចេញប្រតិបត្តិការចាប់ខ្លួនទាំងផ្លូវសមុទ្រ និង ផ្លូវគោក៕

website_news/2022230903.txt · Last modified: 2022/09/23 11:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki