website_news:2022230908

មានករណីលិចទូកមួយគ្រឿង នៅកណ្តាលសមុទ្រកម្ពុជា បានបណ្តាលឲ្យមនុស្សជាង ២០នាក់បាត់ខ្លួន

https://www.btv.com.kh/article/15562 2022/09/22 09:42:35 pm

ខេត្តព្រះសីហនុ៖ មានករណីលិចទូកនៅកណ្តាលសមុទ្រកម្ពុជាមួយគ្រឿងត្រង់ចន្លោះពយសារឺ និងកោះតាង នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយកើតហេតុអាជ្ញាធរខ្មែរបានជួយសង្រ្គោះជនរងគ្រោះជាជនជាតិចិនបានចំនួន១៨នាក់ខណៈ២៣ទៀតកំពុងបាត់ខ្លួន។ នេះបើតាមការឲ្យដឹងពីសមត្ថកិច្ចខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា មានទូកមួយគ្រឿងដែលមានមនុស្សរាប់សិបនាក់ជិះ ហើយមកដល់ត្រង់ចន្លោះពយសារឺ និងកោះតាងបានលិច បន្ទាប់ពីមានសេចក្តីរាយការណ៍ដល់នគរបាលព្រំដែនទឹកបានទៅជួយសង្រ្គោះជនរងគ្រោះចំនួន១៨នាក់ ខណៈអ្នកបាត់ខ្លួននគរបាលកំពុងស្វែងរកបន្ត។ បើតាមការបញ្ជាក់ ពីអ្នករួមដំណើរម្នាក់ ដែលមានឈ្មោះ CHEN Gui Sheng ជាជនជាតិចិន ភេទប្រុស បានប្រាប់សមត្ថកិច្ចថា អ្នករួមដំណើរនៅលើទូកនេះមានចំនួនជាង៤០នាក់ ហើយពេលនេះកំពុង បាត់ខ្លួនចំនួន២៣នាក់ទៀត។ សាក្សីបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាមកប៉ាល់លឿន ០១គ្រឿង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរ ០២នាក់ និងបានបន្តនៅលើទូកឈើនោះ រហូតដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ ១គ្រឿង ប្រភេទទូកអូសពណ៌បៃតង មានមនុស្ស ០៦នាក់ បានមកទទួលយកតៃកុងខ្មែរ ០២នាក់នោះ ចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នេះនៅកណ្តាលសមុទ្រ។ យ៉ាងណាក៏ដោយ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

website_news/2022230908.txt · Last modified: 2022/09/23 12:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki