website_news:2022231201

អភិបាលខេត្តឧត្ដរមានជ័យ ជំរុញដល់សមត្ថកិច្ចត្រូវបង្រ្កាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទឱ្យបានទាន់ពេល

https://btv.com.kh/article/18412 2022/12/21 01:18:32 pm

ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ ប្រធានអចិន្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តឧត្ដរមានជ័យ បានអំពាវនាវឱ្យសមត្ថកិច្ច និងអាជ្ញាធរនៅតាមតំបន់ ត្រូវទប់ស្កាត់ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទឱ្យមានប្រសិទ្ធភាព។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីទិវាជាតិលើកទី១៦ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២២ ក្នុងលាលប្រជុំសាលាខេត្ត នៅថ្ងៃទី២១ខែធ្នូនេះ ។ ក្នុងនោះឯកឧត្តម ប៉ែន កុសល្យ បានបន្តថា ការប្រារព្ធទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ក្នុងគោលបំណងពញ្ញាក់នូវស្មារតីដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់ ដើមី្បចូលរួមក្នុងសកម្មភាពដោយផ្ទាល់ និងប្រយោល ក្នុងការបង្ការ ទប់ស្កាត់ និង បង្រ្កាបឱ្យខានតែបាននូវបទឧក្រិដ្ឋនៃអំពើជួញដូរមនុស្សគ្រប់រូបភាព។ តួយ៉ាងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទគឺជាបរិបទសកលដែលនៅតែបន្តកើតមាន អាស្រ័យលើកត្តាសំខាន់ៗបី គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ ឯកឧត្ដម ក៏បានផ្ដាំផ្ញើឱ្យកងកម្លាំងសមត្ថកិច្ចក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ទប់ស្កាត់ និងការបង្រ្កាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ឱ្យដល់មូលដ្ឋាន ដាច់ស្រយាល ក្នុងការផ្សព្វផ្សាយឱ្យបានស៊ីជម្រៅ ដល់សាលារៀន និងគ្រឹះស្ថានសិក្សាផងដែរ។

យ៉ាងណាម៉ិញតាមរបាយការណ៍របស់លោកជំទាវ មុំ ពុទ្ធីតា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា លទ្ធផលនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំ ឆ្នាំ២០២០២២នេះ នៅខេត្តឧត្ដរមានជ័យ មានបទល្មើសកើតឡើងចំនួន០៥ករណី គឺករណីរំលោភ១ករណី ,ករណីរួមភេទជាមួយអនីតិជន៣ករណី និងប្រើអំពើហិង្សាក្នុងគ្រួសារ០១កណី៕ អត្ថបទ៖ សារិទ្ធ

website_news/2022231201.txt · Last modified: 2022/12/23 09:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki