website_news:2022240203

ថៃចាប់ពលករខ្មែរ៨នាក់ ចោទឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២២ ខែ កុម្ភៈ ឆ្នាំ ២០២២ ម៉ោង ០៩:១២

បន្ទាយមានជ័យ ៖ ពលករចំនួន៨នាក់ត្រូវទាហានថៃចាប់ខ្លួន កាលពីយប់ថ្ងៃទី២១ កុម្ភៈ ២០២២ នៅឃុំ និងស្រុកអារញ្ញ ខេត្តស្រះកែវចោទលួចឆ្លងដែនខុសច្បាប់ ។ ពលករទាំង៨នាក់ខាងលើនេះ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលក្នុងនោះមានស្រី៣នាក់ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ និងកាសែតថៃ ។យោងតាមការសាកសួរ ក្រុមពលករទាំង៨នាក់ ប្រាប់សមត្ថកិច្ចថៃថា ពួកគេគ្មានអ្នកនាំផ្លូវ និងមិនបានចំណាយប្រាក់នោះដែរ គឺនាំគ្នាដើរចូលទៅដីថៃ ដោយខ្លួនឯងគ្រោងទៅរកការងារធ្វើផ្នែកសំណង់នៅក្រុងបាងកក ។ ពលករទាំងនេះ ត្រូវខាងទាហានថៃកងរយ១៣០២ប្រគល់ឲ្យផ្នែកជំនាញស្រុកខ្លងលឹក មុនបញ្ជូនមកកម្ពុជាវិញ ។ ករណីឆ្លងដែនខុសច្បាប់ បែបប្រថុយប្រថាននេះមិនគួរកើតមាននោះទេ ព្រោះពេលជួបបញ្ហាជាយថាហេតុណាមួយលើទឹកដីគេគ្មានអ្នកទទួលខុសត្រូវឡើយ ។ ជាក់ស្តែងដូចករណីរថយន្តតូចបុកគូថរថយន្តធំស្លា.ប់របួសពលករខ្មែរ៧នាក់ នៅខេត្តប្រាជីនបូរី កាលពីយប់ថ្ងៃទី២០ ម្សិលមិញជាដើម ៕

website_news/2022240203.txt · Last modified: 2022/02/24 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki