website_news:2022240305

ពលករខ្មែរនៅថៃ ចាប់ផ្ដើមធ្វើដំណើរចូលមកស្រុកដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ

https://www.kampucheathmey.com/ ថ្ងៃពុធ ២៣ មីនា ២០២២ដោយ deth leng

ពលករខ្មែរ ដែលទៅបម្រើការងារនៅប្រទេសថៃ ចាប់ផ្ដើមធ្វើដំណើរចូលមកស្រុកវិញ មុនពេលពិធីបុណ្យចូលឆ្នាំខ្មែរចូលមកដល់នាពាក់កណ្ដាលខែមេសា ឆាប់ៗខាងមុខនេះ។ ចំនួនពលរដែលធ្វើដំណើរចូលមកបានកើនឡើងប្រមាណ ៤០០ ទៅ ៥០០ នាក់ក្នុងមួយថ្ងៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងតាមព្រំដែនខេត្តឧត្តរមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែមីនានេះថា “ជាធម្មតារៀងរាល់ឆ្នាំ គឺជិតចូលឆ្នាំខ្មែរ ពួកគាត់មកចឹងហើយមួយថ្ងៃប្រមាណ ៧០០ ទៅ ៨០០ នាក់ នៅប៉ុន្មានថ្ងៃនេះពួកគាត់ចូលមកមួយថ្ងៃ ប្រមាណ ៤០០ ទៅ ៥០០ នាក់ ខណៈដែលអាជ្ញាធរបានប្រកាន់យកវិធានការសុខាភិបាលតាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩”។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ស្ថានភាពរំហូរពលករខ្មែរចូលមកតាមព្រំដែនខេត្តឧត្តរមានជ័យមានការកើនឡើងនៅប៉ុន្មានថ្ងៃនេះ។ លោកប្រាប់ថា នៅថ្ងៃ ២២ ខែមីនា ចំនួន ២៣០ នាក់ រីឯថ្ងៃ ២១ ចំនួន ៥២៩ នាក់ គឺប្រែប្រួលចុះឡើងទៅតាមថ្ងៃនីមួយៗ ហើយអាជ្ញាធរបានត្រួតពិនិត្យតាមវិធានការសុខាភិបាល ដោយពិនិត្យមើលការចាក់វ៉ាក់សាំង និងស្ថានភាពរបស់ពួកគាត់។ ដោយឡែកសម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ លោក ប៉ែន កុសល្យឱ្យដឹងថា ដើមឡើយមានការធ្វើតេស្ត ប៉ុន្តែឥឡូវនេះ គឺមិនមានទេ ដោយគ្រាន់តែពិនិត្យទៅលើស្ថានភាពរបស់ពួកគាត់ថា ល្អប្រសើមិនមានការធ្វើតេស្តទេ។ប៉ុន្តែបើស្ថានភាពគាត់មានបញ្ហា ដូចជាផ្ដាសាយ គឺយើងត្រូវពិនិត្ធ្វើតេស្តទាំងអស់ ហើយអត្តសញ្ញាណ ទីកន្លែងកំណើតអាជ្ញាធរបានចុះក្នុងបញ្ជិការ និងរាយការប្រាប់ទៅអាជ្ញាធរដែនសត្ថកិច្ច ដែលជាទីកន្លែងពួកគាត់រស់នៅ៕

website_news/2022240305.txt · Last modified: 2022/03/24 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki