website_news:2022240306

ពលករខ្មែរ សម្រុកចេញមកមុនពេលចូលឆ្នាំ ត្រូវភាគីថៃឃាត់ខ្លួន

https://www.kampucheathmey.com/ ថ្ងៃពុធ ២៣ មីនា ២០២២ដោយ Sorn Phanith

ពលករខ្មែរមួយចំនួនធំ ដែលធ្វើការនៅក្នុងប្រទេសថៃ កំពុងសម្រុកចេញមកប្រទេសកម្ពុជាជាបណ្តើរៗ ក្នុងគោលបំណងមកលេងក្នុងថ្ងៃចូលឆ្នាំខ្មែរ ដែលនេះជាបញ្ហាមួយ ដូចជាខ្លះត្រូវតម្រួតថៃឃាត់ខ្លួន ឯខ្លះទៀតបាននាំមកជាមួយនូវរោគសញ្ញាកូវីដ ឬអូមីក្រុងផងដែរ។ ជាក់ស្តែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ២០ នាទីថ្ងៃត្រង់ កម្លាំងតម្រួតការពារព្រំដែនថៃលេខ ១២ ដែលឈរជើងត្រង់ចំណុចភូមិណូនស៊ូង ឃុំណូនម៉ាក ម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ បានឃាត់រថយន្តចំនួន ២ គ្រឿង បន្ទាប់ពីមានការសង្ស័យ។ រថយន្តទាំងពីរនោះម៉ាក តូយូតា រីវ៉ូ ដូចគ្នា ពណ៌ខ្មៅ ១ គ្រឿង និងពណ៌ស ១ គ្រឿង បើកបរដោយជនជាតិថៃ ប្រុសម្នាក់ ស្រីម្នាក់ ដោយក្នុងរថយន្តទាំងពីរគ្រឿងនេះ សមត្ថកិច្ចថៃបានរកឃើញពលករខ្មែរសរុបចំនួន ៨ នាក់ ក្នុងនោះមនុស្សធំ ៤ នាក់ និងក្មេង ៤ នាក់ ។

ក្រោយពីបានសាកសួរអ្នកបើកបរបានសារភាពថា គេបានស៊ីឈ្នួលដឹកពលករទាំងអស់នេះ ក្នុងតម្លៃខ្ពស់ ដោយទិសដៅចេញពីខេត្តសមុទ្រប្រាកាន មកកាន់ព្រំដែនកម្ពុជា។ ដោយឡែកសម្រាប់ពលករខ្មែរបាននិយាយថា ពួកគេចង់វិលទៅស្រុកកំណើតឲ្យទាន់មុនពេលចូលឆ្នាំ ដោយសារតែគ្មានច្បាប់នេះហើយទើបពួកគេសុខចិត្តចំណាយម៉ៅរថយន្តមកតែម្តង។ បច្ចុប្បន្នដោយសារតែគ្មានច្បាប់អនុញ្ញាតសមត្ថកិច្ចបានបញ្ជូនទាំងអ្នកបើកបរទាំងពលករនិងមធ្យោបាយធ្វើដំណើរទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូងដើម្បីអនុវត្តតាមផ្លូវច្បាប់៕សោនិយមរ័ត្ន

website_news/2022240306.txt · Last modified: 2022/03/24 10:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki