website_news:2022240502

កម្ពុជាប្ដេជ្ញាឥតងាករេ អនុវត្តកាតិកាសញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍រងការកេងប្រវ័ញ្ច

https://news.btv.com.kh/ 2022/05/23 08:00:15 pm

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តដោយឥតងាករេ ក្នុងការចូលរួមគាំទ្រដំណើរការ នៃការអនុវត្តកាតិកាសញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍ ដែលបាននិងកំពុងរងនូវការកេងប្រវ័ញ្ចនៅលើពិភពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា កិច្ចប្រជុំអង្គការសហប្រជាជាតិ “ស្តីពីវេទិកាពិនិត្យឡើងវិញនូវទេសន្តរប្រវេសនន៍អន្តរជាតិ” (IMRF) បានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយមានប្រទេសចំនួន១៩៥ លើពិភពលោកចូលរួម ហើយកម្ពុជាក្នុងនាមជាប្រទេសជ័យលាភីមួយ នៅក្នុងចំណោមប្រទេស៣៣ ក្នុងពិភពលោក នៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ បានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនៃកិច្ចប្រជុំនេះ និងបានត្រឡប់មកវិញដោយសុវត្ថិភាព។

សេចក្តីប្រកាសព័ត៌មានបន្តថា ភាគីកម្ពុជា លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹក នាំគណៈប្រតិភូអន្តរក្រសួង មួយក្រុមទៅចូលរួមប្រជុំ ក្រៅពីកិច្ចប្រជុំអង្គការសហប្រជាជាតិ បានប្រជុំព្រឹត្តិការណ៍អមចំនួន២៣ផ្សេងទៀត ដែលក្រុមនៃប្រទេស ឬជាកិច្ចសហការរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ឬអង្គការឯកទេស ជាមួយប្រទេសមួយចំនួន ត្រូវបានរៀបចំឡើង ។ ប្រភពបន្ថែមថា ទន្ទឹមនឹងកិច្ចប្រជុំរួមនេះ ដោយផ្តោតលើប្រធានបទពាក់ព័ន្ធជុំវិញការអនុវត្តគោលបំណងអាទិភាពទាំង២៣ របស់កតិការសញ្ញាពិភពលោក ដែលរួមទាំងបទពិសោធន៍ល្អ ភាពប្រឈម ដំណោះស្រាយ និងអនុសាសន៍ឬសំណូមពរផ្សេងៗ ដែលអាចធ្វើឲ្យដំណើរការនៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ប្រព្រឹត្តិទៅបានជោគជ័យ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ជនទេសន្តរប្រវេសន៍ ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា គណៈប្រតិភូកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួន ដែលពាក់ព័ន្ធនឹងជម្រើសជាអាទិភាពរបស់កម្ពុជា និងបានចូលរួមផ្តល់បទពិសោធន៍ និងធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់ពីការប្តេជ្ញាចិត្តដោយឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគាំទ្រដំណើការ នៃការអនុវត្តកាតិការណ៍សញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍ ដែលបាននិងកំពុងរងនូវការកេងប្រវ័ញ្ច អំពើហិង្សា អំពើជួញដូរមនុស្ស ការងារដោយបង្ខំ និងរហូតដល់ជាទាសភាពជាដើម ហើយបទពិសោធន៍របស់កម្ពុជា បានធ្វើឲ្យបណ្តាប្រទេសអបអរសាទរ និងកោតសរសើរជាខ្លាំង៕ អត្ថបទ: បាន សុខរិទ្ធិ

website_news/2022240502.txt · Last modified: 2022/05/24 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki