website_news:2022240504

ពលរដ្ឋខ្មែរចំនួន១៩នាក់ បំបាំងខ្លួនចេញពីទឹកដីខ្មែរ ចូលដល់ទឹកដីថៃបំបាំងមិនជិតត្រូវថៃឃាត់ខ្លួនបាន

https://gdlf-kh.com/ 2022/05/23/ Noun Vanny បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃចន្ទ ៨ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន១៩នាក់ ត្រូវបានទាហាន (ព្រាន) ឈុតខ្មៅថៃអនុសេនាធំ ១៣.០៥ ដែលប្រចាំការទល់មុខភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់ បានឃាត់ខ្លួន នៅវេលាម៉ោង០៥ទាបភ្លឺ ពីបទលួចឆ្លងដែនខុសច្បាប់ត្រង់ចំណុចភូមិឃុតហ៊ីន ឃុំក្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ៖ តាមការឲ្យដឹងពីសមត្ថកិច្ចថៃ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានទទួលព័ត៌មានពីសមត្ថកិច្ចថៃ នៅវេលាម៉ោង០៥ទាបភ្លឺ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ទាហាន (ព្រាន) ឈុតខ្មៅថៃអនុសេនាធំ ១៣.០៥ ដែលប្រចាំការទល់មុខភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៩នាក់ (ស្រី០៩នាក់ កុមារ០៤នាក់) ត្រង់ចំណុចភូមិឃុតហ៊ីន ឃុំក្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកមេបញ្ជាការបានបញ្ជាក់ថា ៖ ប្រជាពលរដ្ឋខ្មែរទាំង១៩នាក់នោះ បន្ទាប់ពីសួរនាំនិងពិនិត្យកំដៅរួចទាហាន (ព្រាន) ឈុតខ្មៅថៃ បានបញ្ជូនពួកគាត់ ទៅអធិការដ្ឋាននគរបាលក្លងណាំសៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

website_news/2022240504.txt · Last modified: 2022/05/24 10:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki