website_news:2022240802

កម្ពុជា កំពុងព្យាយាមជួយជនរងគ្រោះបរទេស ដែលចាញ់បោកពីការជួញដូរមនុស្សដោយបង្ខំ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ២២ សីហា ២០២២ដោយ sopheak khoun

ប្រទេសកម្ពុជា កំពុងព្យាយាមជួយជនរងគ្រោះបរទេស ដែលចាញ់បោកពីការជួញដូរមនុស្សដោយបង្ខំ ដែលឲ្យពួកគេធ្វើការឆបោកតាមរយៈការហៅទូរស័ព្ទ ឬ (Call Center)។ នេះបើតាមការអះអាងរបស់អាជ្ញាធរកម្ពុជា ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន VOA Thai កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ។

អាជ្ញាធរតៃវ៉ាន់ កាលពីពេលកន្លងទៅនេះ ធ្លាប់បានអំពាវនាវឲ្យដោះលែងពលរដ្ឋរបស់ខ្លួនជាង ៣០០នាក់ ដោយតៃវ៉ាន់បាននិយាយថា ជនរងគ្រោះទាំងនោះ ត្រូវបានគេបោកប្រាស់ដោយឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើយោងតាមការផ្សព្វផ្សាយ របស់សារព័ត៌មានខាងលើដដែលនេះ។

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍កាលពីសប្ដាហ៍មុនថា អ្នកដែលចាញ់បោកគេទាំងនោះ ភាគច្រើន គឺសុទ្ធតែជាអ្នកដែលទទួលបានការអប់រំល្អ និងមានចំណេះដឹងខ្ពង់ខ្ពស់ ហើយជឿជាក់ថា ការងារដែលពួកគេមកធ្វើនៅកម្ពុជា នឹងបានទទួលកម្រៃខ្ពស់ក្នុងឧស្សាហកម្មបច្ចេកវិទ្យា។ ប៉ុន្តែជាក់ស្ដែង ពួកគេត្រូវបានគេឲ្យមកធ្វើការនៅកន្លែងហៅទូរស័ព្ទ (Call Center) ដើម្បីបោកប្រាស់ជនរងគ្រោះ ដែលភាគច្រើនជាជនជាតិចិនដីគោក ដើម្បីឲ្យពួកគេផ្ទេរប្រាក់សម្រាប់វិនិយោគ។ ប្រភពដដែលបន្តថា បន្ទាប់ពីសមត្ថកិច្ចបានចុះទៅកាន់ខេត្តព្រះសីហនុ និងខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ ដើម្បីធ្វើការស៊ើបអង្កេតទីតាំងដែលត្រូវសង្ស័យ ដែលក្នុងនោះ សមត្ថកិច្ចអាចចាប់ខ្លួនជនសង្ស័យបានមួយចំនួន លើការចោទប្រកាន់ពីបទជួញដូរមនុស្ស។

នេះបើតាមការស្រង់ប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សម្ដេច ស ខេង បានថ្លែងបន្តថា សមត្ថកិច្ចកម្ពុជា កំពុងព្យាយាមស៊ើបអង្កេតបន្តថា តើការអះអាងរបស់អ្នកដែលថា ខ្លួនជនរងគ្រោះនោះ តើជាការពិតដែរឬយ៉ាង៕ អត្ថបទ៖ គង់ សំអាន

website_news/2022240802.txt · Last modified: 2022/08/24 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki