website_news:2022240803

ប៉ូលីសហុងកុងចាប់ខ្លួនមនុស្ស៥នាក់ ពីបទឆបោកការងារជួញដូរមនុស្ស

https://www.khmertimeskh.com/ Khmer Times August 22, 2022

ប៉ូលីសហុងកុងបានចាប់ខ្លួនមនុស្ស ៥ នាក់ដែលជាអ្នកល្បួងជនជាតិហុងកុងអោយធ្វើការងារខុសច្បាប់ ដែលជនរងគ្រោះត្រូវបានឃុំខ្លួនដោយអ្នកជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍។ គិតត្រឹមថ្ងៃម្សិលមិញ ជនរងគ្រោះចំនួន ៣៦នាក់បានស្វែងរកជំនួយពីប៉ូលីស ក្នុងនោះមានបុរស ៣២ នាក់ និងស្ត្រី ៤ នាក់ដែលមានអាយុចន្លោះពី ១៩ ទៅ ៥៧ ឆ្នាំ។ ហើយ២២នាក់ត្រូវបានគេជឿថានៅតែត្រូវបានឃុំខ្លួនដោយក្រុមជួញដូរនៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ខណៈមនុស្ស៩នាក់នៅបន្តបាត់ខ្លួន។ មានតែករណី១ក្នុងចំណោម ៣៦ ករណីប៉ុណ្ណោះដែលទាក់ទងនឹងការឆបោកស្នេហាតាមអ៊ីនធឺណិត។ អ្នកផ្សេងទៀតសុទ្ធតែជាអ្នកចាញ់បោកដោយសន្យាអោយការងារធ្វើ។ ៣ថ្ងៃបន្ទាប់ពីក្រុមការងារពិសេសមួយត្រូវបានបង្កើតឡើងកាលពីថ្ងៃសុក្រ ប៉ូលិសបាននិយាយកាលពីម្សិលមិញថា បុរស៣នាក់និងស្ត្រី២នាក់ត្រូវបានចាប់ខ្លួនពីបទសមគំនិតក្លែងបន្លំ។

លោក Tony Ho Chun-tung អគ្គនាយកជាន់ខ្ពស់នៃការិយាល័យឧក្រិដ្ឋកម្មរៀបចំ និង Triad Bureau បាននិយាយថា “ជនសង្ស័យចំនួន ៥ នាក់មានអាយុចន្លោះពី ១៧ ទៅ៥១ ឆ្នាំ ជាមួយនឹងបុរសពីរនាក់ដែលត្រូវបានគេជឿថាជាសមាជិកសំខាន់ដើម្បីជំរុញជនសង្ស័យផ្សេងទៀតឱ្យគ្រប់គ្រងជនរងគ្រោះ” ។ “ហើយស្ត្រីម្នាក់ត្រូវបានគេបញ្ជាក់ថាបានបង្ហោះការផ្សាយពាណិជ្ជកម្មការងារក្លែងក្លាយតាមអ៊ីនធឺណិត។”“សមាជិកសំខាន់ៗ” គឺជានិស្សិតផ្នែកថែទាំសុខភាពអាយុ២៣ ឆ្នាំឈ្មោះ Cheung និងបុរសគ្មានការងារធ្វើអាយុ ៣០ ឆ្នាំឈ្មោះ Ma ។ស្ត្រីអាយុ ២៧ ឆ្នាំដែលមានឈ្មោះថា Shum ត្រូវបានគេរកឃើញថាបានបង្ហោះការផ្សាយពាណិជ្ជកម្មក្លែងក្លាយនៅលើ Facebook ដែលមានគណនីឈ្មោះ CiCi ។ ម្នាក់ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួននោះឈ្មោះ Wu អាយុ ១៧ ឆ្នាំ ដែលអះអាងថាជាជាងកាត់សក់ ត្រូវបានបញ្ជូនទៅកន្លែងអប់រំកុមារ និងអនីតិជន Tuen Mun កាលពីរសៀលម្សិលមិញ។

ជនរងគ្រោះភាគច្រើនត្រូវបានឃុំខ្លួន និងបាត់បង់សេរីភាព ហើយពីរបីនាក់ទៀតត្រូវបានវាយដំដោយអ្នកជួញដូរ។ លោក Ho បាននិយាយថា ជនរងគ្រោះភាគច្រើនត្រូវបានល្បួងឱ្យទៅធ្វើការនៅកាស៊ីណូ ឬការដ្ឋានសំណង់នៅអាស៊ីអាគ្នេយ៍។ ពួកគេត្រូវបានទទួលរងនូវការធ្វើបាប ប្រសិនបើពួកគេបដិសេធមិនធ្វើការ ឬបរាជ័យក្នុងការបំពេញតួនាទី។ លោកបានបន្តថា ជនរងគ្រោះខ្លះបានរត់គេចខ្លួន ដោយមានជំនួយពីស្ថានទូតចិនក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ខណៈខ្លះទៀតត្រូវបានដោះលែងវិញបន្ទាប់ពីបានបង់ថ្លៃលោះខ្លួន។ Ho បាននិយាយថាមានការលំបាកសម្រាប់ប៉ូលីសក្នុងការប្រមូលភស្តុតាងនៅបរទេស ខណៈពេលដែលជំរុញប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះ “ឱកាសការងារដែលមិនប្រាកដប្រជា”។ ក្រៅពីការបង្ហោះការផ្សាយពាណិជ្ជកម្មប្រឆាំងការឆបោកនៅលើ Facebook ប៉ូលិសក៏បានចេញផ្សាយពាណិជ្ជកម្មអេក្រង់ LED ដ៏ធំនៅតាមផ្លូវដ៏មមាញឹកក្នុងទីក្រុង Mong Kok និងសាលចេញដំណើរនៅព្រលានយន្តហោះ។ មន្ត្រីក៏បាននិងកំពុងចែកខិតប័ណ្ណនៅព្រលានយន្តហោះ ដើម្បីក្រើនរំឭកប្រជាជនហុងកុងកុំឲ្យធ្លាក់ក្នុងអន្ទាក់ការជួញដូរមនុស្ស។

នាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃសៅរ៍បានបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ WhatsApp ថ្មី – 5190-8909 – សម្រាប់ករណីទាក់ទងនឹងការបោកប្រាស់ការងារនៅអាស៊ីអាគ្នេយ៍។ លេខាធិការសន្តិសុខ Chris Tang Ping-keung កាលពីម្សិលមិញបានអំពាវនាវដល់ប្រជាជនកុំឱ្យទូរស័ព្ទមកបណ្តញទាន់ហេតុការណ៍ព្រោះនេះបណ្តាញនេះសម្រាប់ទទួលតែព័ត៌មានពាក់ព័ន្ធនឹងការប្រាស់ការងារតាមអ៊ីនធឺណែត ដោយកន្លងមានតែការហៅទូរស័ព្ទចំនួន ៤ ប៉ុណ្ណោះក្នុងចំណោម ៨៤ សារ និង ៥២សារដែលខ្សែទូរស័ព្ទទាន់ហេតុការណ៍បានទទួលគឺពាក់ព័ន្ធនឹងការបោកប្រាស់ការងារ។ ប្រសិនបើមានអ្នកកំពុងស្នើសុំសេវាកម្មពីនាយកដ្ឋានអន្តោប្រវេសន៍ គាត់បាននិយាយថា “ពួកគេអាចប្រើលេខទូរស័ព្ទសង្រ្គោះបន្ទាន់ផ្សេងទៀត ដូច្នេះយើងអាចផ្តោតលើការហៅតាម WhatsApp ទាំងនោះដែលទាក់ទងនឹងការបោកប្រាស់ការងារ”។

គ្រួសារជនរងគ្រោះបានប្រាប់សម្ព័ន្ធប្រជាធិបតេយ្យដើម្បីភាពប្រសើរឡើង និងវឌ្ឍនភាពនៃទីក្រុងហុងកុងថា សាច់ញាតិវ័យកណ្តាលម្នាក់ត្រូវបានបោកប្រាស់ដោយការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិត ហើយត្រូវបានបញ្ជូនទៅ “KK Park” កាលពីមួយខែមុន។ “KK Park” គឺជាចំណុចក្តៅនៃការជួញដូរមនុស្សនៅក្នុងរដ្ឋKayinរបស់ប្រទេសមីយ៉ាន់ម៉ាហើយត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការលក់សរីរាង្គ និងជួញដូរផ្លូវភេទ។

បុរសនោះអាចទាក់ទងក្រុមគ្រួសាររបស់គាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែកំពុងត្រូវបានតាមដាន ហើយគាត់បានឃើញជនជាតិហុងកុងផ្សេងទៀតនៅក្នុង KK Park រួមទាំងមិត្តរួមវិទ្យាល័យរបស់គាត់ម្នាក់ផងដែរ។ លោក Wu Cheuk-him មកពីសាខា Tai Po របស់ DAB ដែលបានទទួលសំណើសុំជំនួយបាននិយាយថា “គាត់ត្រូវបានគេបង្ខំឱ្យធ្វើការលើសពី ១០ម៉ោងក្នុងមួយថ្ងៃ” ។ “ប្រសិនបើគាត់ធ្វើមិនបានល្អ គាត់នឹងមិនត្រូវបានផ្តល់អាហារគ្រប់គ្រាន់ទេ”។

សមាជិកសភា Gary Chan Hak-kan នៃ DAB បានដកស្រង់សម្តីសមាជិកគ្រួសារជនរងគ្រោះថា បុរសនោះបានទៅប្រទេសថៃ បន្ទាប់ពីបានឃើញការផ្សាយពាណិជ្ជកម្មការងារនៅលើ Facebook ។ គាត់បានជួបអ្នកបោកប្រាស់ម្នាក់ទល់មុខគ្នា ដើម្បីមកយកសំបុត្រយន្តហោះ និងព័ត៌មានលម្អិតអំពីកន្លែងស្នាក់នៅ។ ប៉ុន្តែពេលទៅដល់ប្រទេសថៃ គាត់ត្រូវបានគេបង្ខំអោយឡើងឡាន ហើយបញ្ជូនទៅ KK Park។ DAB បានជំរុញឱ្យអាជ្ញាធរ SAR ធ្វើការជាមួយការិយាល័យស្នងការនៃក្រសួងការបរទេសចិននៅហុងកុងក្នុងការជួយសង្គ្រោះជនរងគ្រោះ និងឱ្យប៉ូលីសតាមដានព័ត៌មានហោះហើរ និងប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការចាប់ខ្លួនអ្នកជួញដូរផ្សេងទៀត។

ស្ថានទូតចិនប្រចាំកម្ពុជាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍ថា ខ្លួននឹងផ្តល់សេវាទាន់ពេលវេលា និងមានប្រសិទ្ធភាពដល់ពលរដ្ឋចិនទាំងអស់នៅក្នុងប្រទេសកម្ពុជា រួមទាំងជនរួមជាតិតៃប៉ិ ស្របតាមច្បាប់ និងបទប្បញ្ញត្តិ៕ The Standard.com

website_news/2022240803.txt · Last modified: 2022/08/24 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki