website_news:2022240807

កងកម្លាំងការពារព្រំដែនវៀតណាម ជួយសង្គ្រោះក្មេងស្រីដែលត្រូវគេជួញដូរមកកម្ពុជា

https://www.khmertimeskh.com/ Vietnam News Agency August 23, 2022

កងកម្លាំងព្រំដែនក្នុងខេត្ត Kon Tum ភាគកណ្តាលនៃប្រទេសវៀតណាម សហការជាមួយអាជ្ញាធរកម្ពុជា បានជួយសង្គ្រោះក្មេងស្រីម្នាក់ដែលត្រូវបានជួញដូរទៅប្រទេសជិតខាងកាលពីខែមេសា។ Y.L. អាយុ ១៦ ឆ្នាំត្រូវបានគេជួយសង្គ្រោះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រហែល៤ខែបន្ទាប់ពីនាងត្រូវបានលក់មកប្រទេសកម្ពុជា ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានដកស្រង់សម្តីរបស់កងកម្លាំងព្រំដែនខេត្តដែលរាយការណ៍នៅថ្ងៃបន្ទាប់។ កងកម្លាំងព្រំដែនក្នុងស្រុកបាននិយាយថា ក្មេងស្រីវ័យក្មេងនេះ ត្រូវបានក្រុមហ៊ុនចំនួន៥ដែលមានទីតាំងនៅកម្ពុជាចាប់ធ្វើជាកម្មករដោយប្រើកំលាំងបង្ខិតបង្ខំ ដែលលក់នាងម្តងហើយម្តងទៀតពីមួយទៅមួយ មុនពេលត្រូវបានជួយសង្គ្រោះ។

អាជ្ញាធរមូលដ្ឋានអនុវត្តនីតិវិធីបញ្ជូនក្មេងស្រីជំទង់រូបនេះទៅគ្រួសារនៅស្រុក Ngoc Hoi ង៉ុកហូយ ខណៈតាមប្រមាញ់បុរសដែលបានឆបោក L ឱ្យទៅកម្ពុជាដើម្បីធ្វើការងារងាយស្រួលប្រាក់ខែខ្ពស់ មុនពេលលក់នាងអោយក្លាយទៅជាកម្មករដោយប្រើកម្លាំងបង្ខិតបង្ខំ L. បានប្រាប់ប៉ូលីសថា បុរសនោះបានបោកប្រាស់នាង បន្ទាប់ពីគាត់បានស្គាល់នាងតាមរយៈទំព័រហ្វេសប៊ុករបស់គាត់ដែលមានឈ្មោះថា ‘Le Ngoc Nhat’ នៅពេលនាងធ្វើការនៅក្រុមហ៊ុនស្បែកជើងមួយក្នុងខេត្ត Binh Duong នៅខាងក្រៅទីក្រុងហូជីមិញ។

កាលពីថ្ងៃទី១៨ ខែមេសា បុរសនោះបាននាំនាង និងមនុស្ស៥នាក់ទៀត ក្នុងនោះស្រី២នាក់ និងប្រុស៣នាក់ ទៅកាន់ខេត្តLong An ហើយពួកគេបានទៅប្រទេសកម្ពុជា តាមច្រកព្រំដែនខុសច្បាប់។ ពេលទៅដល់ប្រទេសជិតខាង បុរសនោះបានលក់ L. ទៅឱ្យក្រុមហ៊ុនមួយក្នុងតម្លៃ ១,៨០០ ដុល្លារ ហើយបន្ទាប់មកបានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយនាង។ L. បាននិយាយថា ទន្ទឹមនឹងនោះ ដៃគូទាំង៥នាក់របស់នាងបានទទួលការងារនៅកន្លែងផ្សេងៗគ្នា ហើយចាប់តាំងពីពេលនោះមក នាងមិនបានទំនាក់ទំនងជាមួយពួកគេទេ។ ដោយសារនាងមិនអាចទ្រាំនឹងការងារទាំងនេះបាន L. បានសុំឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យនាងត្រឡប់ទៅប្រទេសវៀតណាមវិញ ប៉ុន្តែថៅកែបានបង្ខំនាងឱ្យបង់ប្រាក់ចំនួន ៣,៥០០ ដុល្លារ ឬអូសទាញជនជាតិវៀតណាមពី៣ ទៅ៥ នាក់ទៀតឱ្យមកកម្ពុជាដើម្បីធ្វើការឱ្យក្រុមហ៊ុនជាថ្នូរនឹងការដោះលែងនាង។ L. មិនអាចបំពេញលក្ខខណ្ឌទាំងពីរបានទេ ហើយនាងត្រូវបានលក់ម្តងទៅក្រុមហ៊ុនមួយផ្សេងទៀត។ ការលក់បន្តរបស់ក្មេងស្រីនេះបានកើតឡើងម្តងហើយម្តងទៀតរហូតដល់នាងធ្វើការឱ្យក្រុមហ៊ុនទី៥ ហើយនាងអាចរកវិធីទាក់ទងក្រុមគ្រួសារប្រាប់ពួកគេពីស្ថានភាពរបស់នាងនៅថ្ងៃទី ១៧ ខែកក្កដា។ ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅក្នុងអគារមួយក្នុងខេត្តព្រះសីហនុ ចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រពីច្រកព្រំដែន Moc Bai ក្នុងខេត្ត Tay Ninh ភាគនិរតីប្រទេសវៀតណាម។

បន្ទាប់ពីទទួលបានរបាយការណ៍ពីគ្រួសាររបស់ L. អំពីការឆបោក កងកម្លាំងព្រំដែន Kon Tum បានសម្របសម្រួលជាមួយសមភាគី Tay Ninh និងភ្នាក់ងារមានសមត្ថកិច្ចរបស់កម្ពុជា ដើម្បីចាប់ផ្តើមផែនការជួយសង្គ្រោះនាង។ មន្ត្រីការពារព្រំដែនក្នុងស្រុកបាននិយាយថា នេះជាលើកទីមួយហើយដែលពួកគេបានដោះស្រាយករណីជួញដូរមនុស្សនៅ Kon Tum ដោយជោគជ័យ។ Tuoi Tre News

website_news/2022240807.txt · Last modified: 2022/08/24 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki