website_news:2022241003

១០ខែ អាជ្ញាធរ ផាកពិន័យជនបរទេស គ្មានបណ្ណការងារជាង ២ពាន់នាក់ គិតជាទឹកប្រាក់ជាង ១ពាន់លានវៀល

https://dap-news.com/national/2022/10/21/286985/ ByPH104Posted on October 21, 2022

ភ្នំពេញ ៖ រយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធរត្រួតពិនិត្យគោលដៅចំនួន ៣ ០៨០គោលដៅ ក្នុងនោះ ត្រួតពិនិត្យពលករបរទេសចំនួន៣០ ៨៣៤នាក់ ហើយផាកពិន័យជនបរទេស គ្មានបណ្ណការងារចំនួន ២ ៤១៦នាក់ គិតជាទឹកប្រាក់ប្រមាណ ១ ២០៨លានរៀល។ ក្នុងកិច្ចប្រជុំស្ដីពីការ ត្រួតពិនិត្យហត្ថពលកម្មបរទេស ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃ២១ ខែតុលា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថា «ចាប់ពីខែមករា ដល់ខែតុលានេះ អគ្គនាយកដ្ឋាន បានសហការជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះត្រួតពិនិត្យគោលដៅ ៣.០៨០គោលដៅ ត្រួតពិនិត្យពលករបទេស៣០.៨៣៤នាក់ ផាកពិន័យជនបរទេស គ្មានបណ្ណការងារ២.៤១៦នាក់ គិតជាទឹកប្រាក់ ប្រមាណ១.២០៨លានរៀល»៕

website_news/2022241003.txt · Last modified: 2022/10/24 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki