website_news:2022250102

ឃាត់ខ្លួនពលករខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃ២លើកមាន២១នាក់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ២៤ ខែ មករា ឆ្នាំ ២០២២ ម៉ោង ០៩:០១

បន្ទាយមានជ័យ ៖ កម្លាំងចម្រុះឃាត់ពលករខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃ២លើក ចំនួន២១នាក់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ភូមិសាស្ត្រស្រុកម៉ាឡៃ ។

លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារប្រំដែនគោកលេខ ៨១៥ បានប្រាប់ថា ៖ កម្លាំងចម្រុះមានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងយោធាកងពលថ្មើជើងលេខ៥១ បានចេញល្បាតតាមបន្ទាត់ព្រំដែនបានប្រទះឃើញពលករខ្មែរបម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ឃាត់ខ្លួន២កន្លែង មានចំនួន២១នាក់ ស្រី១០នាក់ កុមារ១នាក់ ។ លោកបានបញ្ជាក់ថា ៖ ឃាត់នៅគោលដៅទី១.នៅចំណុចប៉ុស្តិ៍ស្វាយព្រៃឃុំ.ស្រុកម៉ាឡៃ មានចំនួន១៦នាក់ ស្រី០៨នាក់ កុមារ១នាក់ មានប្រជាពលរដ្ឋខេត្តសៀមរាប១៤នាក់ ខេត្តបាត់ដំបង២នាក់ គោលដៅទី២.ប៉ុស្តិ៍ក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ចំនួន០៥នាក់ ស្រី០២នាក់ ។

លោកវរៈសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ៖ ក្រោយឃាត់ពលករខ្មែរ២លើក ចំនួន២១នាក់ នៅ២គោលដៅ បាននាំយកយកទីបញ្ជាការ ដើម្បីធ្វើការសាកសួរតាមចម្លើយពួកបានប្រាប់ថា ពួកគាត់មានបំណងឆ្លងដែនទៅប្រទេសថៃ ដើម្បីរកការងារធ្វើ តាមរយៈមេខ្យល់ទទួលជួនទៅរកការងារធ្វើក្នុងម្នាក់ មេខ្យល់យកតម្លៃ៧.០០០បាត នៅពេលដែលបម្រុងឆ្លងដែនត្រូវបានកម្លាំងឃាត់ខ្លួនធ្វើការណែនាំកិច្ចសន្យា និងស្រាវជ្រាវរកមេខ្យល់ ដើម្បីចាត់ការតាមច្បាប់ ៕

website_news/2022250102.txt · Last modified: 2022/01/25 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki