website_news:2022250104

តុលាការឧទ្ធរណ៍ ពន្យារពេលប្រកាសសាលដីកា បុរសចិនម្នាក់ ដែលជាប់គុក១៦ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើសលក់ដូរមនុស្ស សម្រាប់ឆ្លងដែន !!

https://cen.com.kh/ Posted ByPen Srey NeatJanuary 24, 2022

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ នេះ បានលើកសវនាការទៅពេលក្រោយ នឹងហៅសាក្សី មកសាកសួរ ដើម្បីបន្តសំណុំរឿង របស់បុរសជាប់ចោទជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការ អំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន ប្រព្រឹត្ដនៅរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១៧ ។

លោក ស៉ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ XU WENJUN ភេទប្រុស អាយុ៤៣ឆ្នាំ ជជនជាតិចិនដីគោក មុខរបរមុនចាប់ខ្លួន ជាម្ចាស់រោងចក្រមួយនៅប្រទេសចិន ។ លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជជនជាប់ចោទជនជាតិចិន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០១៨ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៦ ឆ្នំា ពីបទ: អន្តរការរវាងអ្នកសុំកូន និង ស្រ្តីពពោះ និង អំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន តាមមាត្រា ៣៤ មាត្រា ៤១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើ ជួញដូរមនុស្ស និង អំពើអាជីវកម្មផ្នូវភេទ។ តែគាត់បានប្តឹងឧទ្ធរណ៍។ ជនជាប់ចោទ ឈ្មោះ XU WENJUN ត្រូវបានចាប់ឃាត់ខ្លួន កាលពីអំឡុងខែមិថុនា ២០១៧ នៅរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2022250104.txt · Last modified: 2022/01/25 11:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki