website_news:2022250105

អាជ្ញាធរស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ និងប្រគល់ទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣

https://gdlf-kh.com/ 2022/01/24/ Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៩និង០១នាទី នាថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ-ផាត (នាយរងប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី១, វរសេនាតូចលេខ១ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ឡៃ-លឿន (មេបញ្ជាការកងអនុសេនាតូច),កម្លាំងយោធាកងអនុសេនាធំគាំទ្រ, វរសេនាតូច៥៣៣ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ភួង-វៃ (មេបញ្ជាការរងកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញត្រង់ចំណុច ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៦នាក់ (ស្រី០២នាក់ ក្មេង០២នាក់ ក្មេងស្រី០១នាក់)។ ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើការសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ រួចបានប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣។

website_news/2022250105.txt · Last modified: 2022/01/25 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki