website_news:2022250207

អាជ្ញាធរស្រុកសំពៅលូន បន្តទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ

https://gdlf-kh.com/ 2022/02/23/ Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក មុឹង-ម៉េត (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូនចំនួន០២នាក់ ដឹកនាំដោយលោកនាយចំណង់ ជា យ៉ាន (មេបញ្ជាការកងអនុសេនាតូច) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០២នាក់ ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ឯក-អាំផន (មេបញ្ជាការកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង សរុបចំនួន៤៦នាក់ (ស្រី២០នាក់ ក្មេង០៤នាក់ ក្មេងស្រី០៣នាក់)។

ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ និងសុំបងប្អូនសហការជាមួយកម្លាំងយើងដើម្បីត្រួតពិនិត្យសម្ភារៈហាមឃាត់ (ចំពោះអ្នកត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក) ដោយដកហូតបានកាំបិត០២ដើម, ដង្កាប់០១ រួចបានប្រគល់បងប្អូនទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍។ ជាលទ្ធផល គឺវិជ្ជមានចំនួន០២នាក់ ស្រី០១នាក់។ បន្ទាប់មកក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន ចំនួន២៨នាក់ ស្រី១៦នាក់ ក្មេងស្រី០១នាក់ (ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ)។ ចំណែកអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលកូវីដ-១៩ ស្ថិតនៅក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស៊្គែនអត់ចេញ ចំនួន១៦នាក់ ស្រី០៣នាក់ ក្មេង០៣នាក់ ក្មេងស្រី០២នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កចំណុចរោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

website_news/2022250207.txt · Last modified: 2022/03/01 11:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki