website_news:2022250403

រយៈពេល២ថ្ងៃសមត្តកិច្ចថៃឃាត់បានពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន៤៨នាក់

https://www.khmertimeskh.com/ កែវ រចនា / Khmer Times April 22, 2022

រយៈពេល២ថ្ងៃ ពីថ្ងៃទី២០ ដល់២១ ខែមេសា សមត្តកិច្ចថៃឃាត់បានពលករខ្មែរ ដែលលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងក្នុងភូមិសាស្រ្តព្រំដែនប្រទេសថៃ។ មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានលើកឡើងថា រយៈពេល២ថ្ងៃនេះ សមត្តកិច្ចថៃបានឃាត់ពលករខ្មែរដែលលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់មានចំនួន៤៨នាក់ ក្នុងនោះមានស្រី២៣នាក់។ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅចំណុចបរិវេណភូមិហួយក្រៃតាយ ឃុំវ៉ាំងណាំយេន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ កម្លាំងនគរបាលខេត្តស្រះកែវ បានឃាត់រថយន្ត១គ្រឿងម៉ាក់តូយូតា ពាក់លេខ៨៧១១ ស្រះកែវ បានដឹកពលករខ្មែរចំនួន១៧នាក់ ស្រី៩នាក់ និងឃាត់អ្នកបើកបរម្នាក់ឈ្មោះ ឡាំដួន អៈនុស៊ី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិថៃ។ រីឯវេលាម៉ោង ៤ទាបភ្លឺថ្ងៃទី២១ ខែមេសានៅចំណុចភូមិគុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កម្លាំងយោធាឈុតខ្មៅថៃបានឃាត់ពលករខ្មែរចំនួន ៣១នាក់ (ស្រី១៤នាក់) ដែលលួចឆ្លងដែនដោយខុសច្បាប់។ តាមការសួរនាំពលករខ្មែរ ដែលត្រូវសមត្តកិច្ចថៃចាប់បាន និងក្រោយធ្វើការត្រួតពិនិត្យសុខាភាព ដោយកម្លាំងជំនាញហើយបានប្រគល់ជូនទៅនគរបាលស្រុកអារ័ញ្ញ ខេត្តស្រះកែវ ដើម្បីសាកសួរ តាមចម្លើយពលករខ្មែរ ពួកគាត់ទៅរកការងារធ្វើតាមរយៈមេខ្យល់ខ្មែរទទួលជូនដល់កន្លែងការងារប្រទេសថៃ ក្នុងម្នាក់តំលៃ ៥០០០ទៅ ៦០០០បាត៕

website_news/2022250403.txt · Last modified: 2022/04/25 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki