website_news:2022250404

មេបញ្ជាការរងកងទ័ពជើងគោក ណែនាំដល់កងកម្លាំង ត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន និងពលករចំណាក់ស្រុកខុសច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២២ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ២៣:១០

បន្ទាយមានជ័យ៖ មេបញ្ជាការរងកងទ័ពជើងគោក បានណែនាំដល់កងកម្លាំងត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន និងពលករចំណាកស្រុកខុសច្បាប់ រួមទាំងការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ ការលើកឡើងនេះ បានធ្វើឡើង ក្នុងពិធីប្រកាសសមាសភាពនាយទាហាន នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីប្រកាសសមាភាពនាយទាហាន ប្រចាំទិសទី១ បន្ទាយមានជ័យ គឺបានប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មុខតំណែង ជាមេបញ្ជាការរង យោធភូមិភាគទី៥ កងឯកភាព យោធភូមិភាគទី៥ បន្ថែមលើមុខងារ ដែលមានស្រាប់ ជាមេបញ្ជាការប្រចាំទិសទី១ខេត្តបន្ទាយមានជ័យ យោធភូមិភាគទី៥។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានមានប្រសាសន៍រាយការណ៍ថាកងកម្លាំងយោធាទិសទី១បន្ទាយមានជ័យ បានខិតខំយកចិត្តទុកដាក់ជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងការពារបូរណភាពទឹកដី និងសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសសើរ ចំពោះកងកម្លាំងបញ្ជាការប្រចាំទិសទី១ ខេត្តបន្ទាយមានជ័យ ដែលបានខិតខំយកចិត្តទុកដាក់បង្ក្រាប និងទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ខេត្តបន្ទាយមានជ័យ តាមការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដកហូត ហើយដាំកូនឈើស្តារឡើងវិញ និងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងទប់ស្កាត់ពលករ ដែលលួចឆ្លងដែនចូលមកកម្ពុជាការពារមិនអោយរីករាលដាលក្នុងសហគមន៍។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍ណែនាំដល់កងកម្លាំងទិស១ ខេត្តបន្ទាយមានជ័យ ដែលឈរជើងតាមតាមបន្ទាត់ព្រំដែន ត្រូវតែបង្កើនការយកចិត្តទុកការពារបូរណភាពទឹកដី និងទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន ទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ហើយកោតសសើរចំពោះកងកម្លាំង ដែលបានជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់កន្លងមក បានចុះជួយអន្តរាគមន៍ បានទាន់ពេលវេលា៕ ប៊ុន ធឿន

website_news/2022250404.txt · Last modified: 2022/04/25 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki