website_news:2022250406

សមត្ថកិច្ចស្រុកសំពៅលូនបានទទួលពលករខ្មែរ ២៦ នាក់ វិលត្រឡប់មកពីថៃ

https://www.postkhmer.com/ ភ្នំពេញ ប៉ុស្តិ៍ | Publication date 22 April 2022 | 17:07 ICT

បាត់ដំបងៈ សមត្ថកិច្ចចម្រុះ នៅថ្ងៃទី ២២ មេសានេះ បានទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រភូមិពោធិ៍ ជ្រៃឃុំសិរី មានជ័យស្រុក សំពៅលូន ចំនួន២៦ នាក់ ស្រី៩ នាក់ ក្មេង៧ នាក់ ក្មេងស្រី ២ នាក់ ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រោយ ពីទទួល បានកម្លាំងសមត្ថកិច្ចបានធ្វើការកត់ឈ្មោះចុះកំណត់ហេតុ ប្រចាំថ្ងៃ រួចធ្វើការអប់រំណែនាំ ហើយបានប្រគល់ ពលរដ្ឋទាំងអស់ ឱ្យទៅ ក្រុម គ្រូពេទ្យ នៃ មន្ទីរពេទ្យ បង្អែក ស្រុក សំពៅ លូន ធ្វើតេស្ត ពិនិត្យសុខភាព រកមេរោគកូវីដ១៩ នៅ នឹង ប៉ុស្តិ៍ ។ ជា លទ្ធផល អវិជ្ជមាន និង មាន បណ្ណ ចាក់ វ៉ាក់សាំង ស្គែ ន ចេញ ត្រឹមត្រូវ ទាំងអស់ បន្ទាប់ មក ក្រុម គ្រូពេទ្យ បាន អនុញ្ញាត ឱ្យ ពលរដ្ឋទាំងនោះ ត្រឡប់ ទៅ មូលដ្ឋាន រៀងៗ ខ្លួន ៕

website_news/2022250406.txt · Last modified: 2022/04/25 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki