website_news:2022250407

១ថ្ងៃចាប់បាន៤១នាក់ ថៃបញ្ជូនត្រឡប់វិញជាង១ពាន់នាក់រយៈពេល៧ថ្ងៃ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ២៣ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ១០:២៦

ខេត្តបន្ទាយមានជ័យ ៖ យោធា និងតម្រួតជាយដែនថៃ បានធ្វើការចាប់ពលករខ្មែរចំនួន៤១នាក់ ក្នុងស្រុកអារញ្ញ និងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កាលពីថ្ងៃទី២២ មេសា ២០២២ ខណៈពលករជាង១៣០០នាក់ ត្រូវបានភាគីថៃបញ្ជូនត្រឡប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា នៅខេត្តបន្ទាយមានជ័យ រយៈពេល៧ថ្ងៃចុងក្រោយនៃខែមេសា២០២២ ។

ករណីសមត្ថកិច្ចថៃចាប់ពលករនៅខេត្តស្រះកែវ កាលពីថ្ងៃទី២២ មេសា កើតមាន២លើក ដោយលើកទី១កើតមាននៅឃុំនិងស្រុកតាប្រាយ៉ាគឺ២៦នាក់ស្រី១២នាក់កុមា២នាក់ និងលើកទី២កើតមាននៅភូមិ និងឃុំផានស៊ឹកស្រុកអារញ្ញ គឺពលករ១៥នាក់ (ស្រី៥នាក់និងកុមា២នាក់) ។ យ៉ាងណាក៏ដោយ ពលករទាំង៤១នាក់ក្រោយសមត្ថកិច្ចថៃចាប់បានធ្វើការត្រួតពិនិត្យសុខភាពតាមវិធានការរបស់ក្រសួងសុខាភិបាលរបស់គេនិងបន្ទាប់មកក៍បានបញ្ជូនទៅឲ្យជំនាញចាត់ការបន្តមុនបញ្ជូនត្រឡប់មកកម្ពុជាវិញ។

ដោយឡែក ពលករបញ្ជូនត្រឡប់ពីថៃតាមច្រកកិច្ចព្រមព្រៀងMOU(ច្រករបៀងអូរបីជាន់ក្នុងស្រុកអូរជ្រៅ),ច្រកតំបន់ម៉ាឡៃ ,ច្រកតំបន់បឹងត្រកួន និងច្រកទ្វារអន្តរជាតិប៉ោយប៉ែតរយៈពេល៧ថ្ងៃចុងក្រោយ នៃខែមេសា២០២២នេះមានចំនួន១៣០៦នាក់ នេះបើតាមប្រភពពីមន្ត្រីជំនាញផ្នែកទទួលពលករបញ្ជូនពីថៃនៅខេត្តបន្ទាយមានជ័យ។ ពលករបញ្ជូនត្រឡប់ពីថៃទាំងនេះមានស្ត្រី៥២៣នាក់កុមា១៤៩នាក់និងរកឃើញអ្នកវិជ្ជមានកូវីដ១នាក់៕

website_news/2022250407.txt · Last modified: 2022/04/25 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki