website_news:2022250506

====== លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជើញចូលរួមកម្មវិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ក្នុងតំបន់ស្តីពីការធ្វើអាជីវកម្មផ្លូវភេទលើកុមារ (Children sexual Exploitation Regional Dialogue

https://gdlf-kh.com/ 2022/05/24/ Pich Ponlue សៀមរាប

សៀមរាប ៖ ព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលអង្គរ ខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត សៀមរាបបានអញ្ជើញចូលរួមកម្មវិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ក្នុងតំបន់ ស្តីពីការធ្វើអាជីវកម្មផ្លូវភេទលើកុមារ(Children sexual Exploitation Regional Dialogue) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិលោកជំទាវ លីសា ហ្គេល អេភីអិម ឧបការីស្នងការនគរបាលសហព័ន្ធអូស្ត្រាលី លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ។ ក្នុងនោះដែរក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃនគរបាលអូស្ត្រាលី និងពីបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់៕

website_news/2022250506.txt · Last modified: 2022/05/25 11:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki