website_news:2022250705

៦ខែ ក្នុងឆ្នាំ២០២២ នេះ ពលករខ្មែរ ដែលត្រូវបានថៃចាប់បញ្ជូន និងអ្នកវិលត្រឡប់មកវិញ មានជាង ១៧ម៉ឺននាក់

https://kohsantepheapdaily.com.kh/ ភ្នំពេញ២២ ខែ កក្កដា ឆ្នាំ ២០២២ ម៉ោង ២១:០៧

បន្ទាយមានជ័យ៖ ពលករខ្មែរ ដែលត្រូវបានថៃ ចាប់បញ្ជូនត្រឡប់មកវិញ និងវិលត្រឡប់មកវិញ តាមច្រកចំនួន៤ ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ នាឆមាសទី១ ក្នុងឆ្នាំ២០២២ មានជាង ១៧ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ នៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដោយយោងតាមរបាយការណ៍មណ្ឌលសំចត ប៉ោយប៉ែត នៅដើមឆ្នាំ២០២២ ឆមាសទី១ មានចំនួន៤ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញ និងវិលត្រឡប់មកវិញ មានចំនួន ១៧៤.១៤៨នាក់ ក្នុងនោះ មានស្រីចំនួន៣០.២៩៨នាក់ និងកុមារ មានចំនួន ៩.០៧៧នាក់ ក្នុងនោះ មានពលករខ្មែរត្រូវអាជ្ញាធរថៃចាប់បញ្ជូនមានចំនួន ៧៤.១៤៨នាក់ មាន១.ច្រកអន្តរជាតិប៉ោយប៉ែតមានចំនួន២៥.៤៤៣នាក់ ២.ច្រកអូរបីជាន់មានចំនួន៣៧.៣២៣នាក់ ៣.ច្រកម៉ាឡៃមានចំនួន៩.៥១២នាក់ ៤.ច្រកបឹងត្រកួនមានចំនួន១.៩៧០នាក់។

លោកស្រី បានបញ្ជាក់ថា ជាការខិតខំប្រឹងប្រែងពីក្រុមការងារមណ្ឌលសំចតប៉ោយប៉ែត និងក្រុមការងារទទួលពលករខ្មែរ ដែលត្រូវបានភាគីថៃចាប់បញ្ជូន និងពលករដែលត្រឡប់មកវិញដែលត្រូវបានទទួល និងយកចិត្តទុកដាក់ពិនិត្យសុខភាព ក្នុងបរិបទកូវីដ.១៩ បានបញ្ជូនទៅដាក់តាមមណ្ឌលចត្តាលីស័ក និងព្យាបាលកូវីដ.១៩ រហូតពេលនេះ ខេត្តបន្ទាយមានជ័យ ត្រូវបានលុបបំបាត់មណ្ឌលធ្វើចត្តាឡីស័ក ខណៈពេលដែលកូវីដ.១៩ត្រូវបានធូរស្រាលនៅកម្ពុជា។

ចំណែកលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានមានប្រសាសន៍ថា ដើម្បីទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ការពារសុវត្ថិភាពប្រជាពលរដ្ឋ លួចឆ្លងទៅរកការងារធ្វើនៅប្រទេសជិតខាង ដោយខុសច្បាប់ ក្រសួងសង្គមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានផ្សព្វផ្សាយដល់ពលរដ្ឋ អោយដឹងពីហានិភ័យនៃឆ្លងដែនដោយខុសច្បាប់ និងមានវិធានការចំពោះមេខ្យល់ ដែលបានបោកប្រាស់ពលរដ្ឋ និងទប់ស្កាត់ពលករចំណាក់ស្រុក និងការជួញដូរមនុស្ស ប្រកបដោយប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា ជាការខិតខំយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានវិធានការទប់ស្កាត់កូវីដ.១៩ និងផ្តល់វ៉ាក់សាំងការពារកូវីដ.១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ទទួលបានរហូតដូសទី៥ ហើយកូវីដ.១៩ នៅកម្ពុជា បានធូរស្រាល និងបើកអោយភ្ញៀវជាតិ-អន្តរជាតិ មកកំសាន្តនៅកម្ពុជា ដោយពុំចាប់បាច់ធ្វើចត្តាឡីស័កនោះទេ ទោះជាអ្នកដំណើរនោះ មិនបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ក៏ដោយ៕ ប៊ុន ធឿន

website_news/2022250705.txt · Last modified: 2022/07/25 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki