website_news:2022250708

នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ច្រានចោលការចុះផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គម ថាមន្ត្រីយកលុយពីពលករមានឯកសារប៉ាសស្ព័រត្រឹមត្រូវ ក្នុងម្នាក់ ១,៥០០បាត

http://freshnewsasia.com/ 2022-07-24 09:20am

(ភ្នំពេញ)៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង បានចេញមកបំភ្លឺជុំវិញករណីផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គម ដែលបានចោទប្រកាន់ថា «មន្ត្រីអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង យកលុយពីប្រជាជនមានឯកសារប៉ាសស្ព័រត្រឹមត្រូវហើយ បែរជាយកលុយពួកគាត់ក្នុងម្នាក់ ១,៥០០បាត និងថតចម្លងឯកសារ១០០បាត»។

បើយោងតាមលិខិតបំភ្លឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង សូមធ្វើការបកស្រាយបំភ្លឺដូចខាងក្រោម៖

*ចំពោះការចោទប្រកាន់មកលើមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ថាបានយកលុយពីប្រជាជនមានឯកសារប៉ាសស្ព័រត្រឹមត្រូវហើយ បែរជាយកលុយពួកគាត់ក្នុងម្នាក់ ១,៥០០បាត និងថតចម្លងឯកសារ១០០បាត បន្ថែមទៀតនោះ ប៉ុស្តិ៍សូមធ្វើការបដិសេធទាំងស្រុងគឺមិនមានមន្ត្រីអន្តោប្រវេសន៍ណាម្នាក់យកលុយពីប្រជាជនប្រ ថាប់ត្រាឆ្លងដែនក្នុងម្នាក់ ១,៥០០បាត និងថតចម្លងឯកសារ ១០០បាត ដូចការចោទប្រកាន់របស់សមាគមអ្នកសារព័ត៌មានយុវជននោះទេ។ ម្យ៉ាងទៀតទីតាំង និងរូបភាពដែលបានបង្ហោះក្នុងបណ្តាញសង្គមនោះមិនស្ថិតនៅក្នុងរង្វង់ភូមិសាស្ត្រប្រតិបត្តិការរបស់មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូងឡើយ។

*ចំពោះការចោទប្រកាន់ដែមមិនមានមូលដ្ឋានច្បាស់លាស់របស់សមាគមអ្នកសាព័ត៌មានយុវជនម កលើមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូងក្នុងបណ្តាញសង្គមធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ត្រីក៏ដូចជាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូងផងដែរ៕

website_news/2022250708.txt · Last modified: 2022/07/25 11:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki