website_news:2022250803

ឃាត់ខ្លួនជនសង្ស័យ៦នាក់នៅហុងកុងពីបទឆបោកការងារនៅអាស៊ីអាគ្នេយ៍ ជនរងគ្រោះ៩នាក់ត្រូវបានគេជឿថាត្រូវបានគេចាប់បង្ខាំងនៅក្នុងប្រទេសកម្ពុជា

https://www.khmertimeskh.com/ Khmer Times August 23, 2022

នគរបាលហុងកុងបានចាប់ខ្លួនមនុស្សចំនួន ៦នាក់ ពីបទឆបោកការងារ បន្ទាប់ពី មនុស្សចំនួន៣៧នាក់ត្រូវបានគេរាយការណ៍ថាបានធ្លាក់ទៅក្នុងគម្រោងនេះ បន្ទាប់ពីត្រូវបានគេទាក់ទាញឱ្យមកប្រទេសអាស៊ីអាគ្នេយ៍ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ឱ្យចូលរួមក្នុងការងារខុសច្បាប់ចាប់តាំងពីខែមករា។ ជនរងគ្រោះនៃការឆបោកការងារបានបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ដោយបង្ហាញពីតួលេខចុងក្រោយ នៃជនរងគ្រោះនៅក្នុងកម្មវិធីវិទ្យុក្នុងស្រុកកាលពីថ្ងៃចន្ទ អនុរដ្ឋលេខាធិការសន្តិសុខលោក Michael Cheuk Hau-yip បាននិយាយអំពីពួកគេថា មនុស្សចំនួន ២៣ នាក់នៅតែត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយ ១៤ នាក់ ត្រូវបានគេជឿថាស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និង៩ នាក់នៅក្នុងប្រទេសកម្ពុជា។

លោក Cheuk បាននិយាយថា មនុស្ស ១៤ នាក់ផ្សេងទៀតបានរត់គេចខ្លួនដោយសុវត្ថិភាព ដោយ ១១ នាក់បានត្រឡប់ទៅហុងកុងវិញ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃច័ន្ទ បុរសម្នាក់ទៀត អាយុ ២៩ ឆ្នាំ ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានសមគំនិតក្នុងការបោកប្រាស់ ដែលធ្វើអោយគាត់ក្លាយជាមនុស្សទីប្រាំមួយដែលត្រូវបានឃុំខ្លួនពីបទឆបោក។ កន្លងមក នគរបាលបានចាប់ខ្លួនមនុស្សប្រុសបីនាក់ និងស្ត្រីពីរនាក់ អាយុចន្លោះពី ១៧ ទៅ ៥១ឆ្នាំ ជុំវិញករណីដូចគ្នានេះ។ ម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនមានអាយុ ៣០ ឆ្នាំបានបង្ហាញខ្លួននៅតុលាការកំពូលភាគខាង (Eastern Magistrates’ Courts) កើតនៅព្រឹកថ្ងៃចន្ទ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ លោក Tony Ho Chun-tung អគ្គនាយកជាន់ខ្ពស់នៃការិយាល័យឧក្រិដ្ឋកម្មឆ្លងដែននិងដែលមានការរៀបចំ (Organized Crime and Triad Bureau) បាននិយាយថា ក្នុងចំណោមមនុស្សប្រាំនាក់ដែលត្រូវបានចាប់ខ្លួននោះ បុរសពីរនាក់ត្រូវបានគេជឿថាជាសមាជិកសំខាន់ៗនៃក្រុមនោះ ហើយជាអ្នកទទួលខុសត្រូវក្នុងការចាត់ចែងមនុស្សបីនាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួន ដើម្បីឱ្យបង្ហោះព័ត៌មានស្វែងរកការងារក្លែងក្លាយតាមអ៊ីនធឺណិត។ លោក Ho បាននិយាយថា ពួកគេត្រូវបានគេសង្ស័យថាបានបោកបញ្ឆោតជនរងគ្រោះជាមួយនឹងការងារដែលមានប្រាក់បៀវត្សរ៍ខ្ពស់ និងតម្រូវការទាបនៅក្នុងប្រទេសភាគអាគ្នេយ៍ តាមរយៈមិត្តភក្តិ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងទីផ្សារតាមទូរស័ព្ទ មុនពេលជនរងគ្រោះធ្លាក់ចូលទៅក្នុងអន្ទាក់ ហើយបានទៅដល់ប្រទេសដែលបានកំណត់។

លោក Ho បានបន្ថែមថា នៅពេលពួកគេមកដល់ លិខិតឆ្លងដែនរបស់ជនរងគ្រោះត្រូវបានដកហូតភ្លាមៗ ហើយពួកគេត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិត ឬតាមរយៈការហៅទូរស័ព្ទ។ លោក Ho បាននិយាយថា ជនរងគ្រោះដែលបដិសេធមិនសហការ ឬព្យាយាមរត់គេចខ្លួន ត្រូវបានគេធ្វើបាបយ៉ាងឃោឃៅ ដោយលោកបានបន្ថែមថា ការស៊ើបអង្កេតនៅតែកំពុងបន្ត ដែលនឹងអាចឈានទៅការចាប់ខ្លួនមនុស្សកាន់តែច្រើនបន្ថែមទៀត។ លោក Ho បានសង្កត់ធ្ងន់ថា នគរបាលហុងកុងនឹងបន្តធ្វើការជាមួយអង្គភាពផ្សេងៗគ្នាដើម្បីធ្វើការរៀបចំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាសុវត្ថិភាពប្រជាជនហុងកុងនៅឯបរទេស។

នគរបាលបានអំពាវនាវដល់សាធារណជនកុំឲ្យធ្លាក់ចូលក្នុងការបោកប្រាស់ដោយជឿលើការផ្សព្វផ្សាយដែលបំភ័ន្តភ្នែក និងស្វែងរកជំនួយពីសមត្ថកិច្ចឲ្យបានទាន់ពេលវេលាប្រសិនបើមានការសង្ស័យ៕ China Daily

website_news/2022250803.txt · Last modified: 2022/08/25 10:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki