website_news:2022251001

ក្រសួងមហាផ្ទៃ និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវគ្រប់ភាគីពាក់ព័ន្ធផ្ដល់ការគាំទ្រ និងផ្ដល់កិច្ចសហការ ជាមួយក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស

https://cen.com.kh/archives/555922.html Posted ByPen Srey NeatOctober 22, 2022

ភ្នំនាញ ៖ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ និងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា ដោយបានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធផ្ដល់ការគាំទ្រ និងផ្ដល់កិច្ចសហការ ជាមួយក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ស្របពេលដែលកិច្ចប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សគ្រប់ទម្រង់កិច្ចប្រតិបត្តិការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមគោលការណ៍របស់រាជរដ្ឋា ភិបាល វិធានការនានារបស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងដោយយោងតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីអន្តោប្រវេសន៍ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផ្អែកតាមស្ថានភាពជាក់ស្តែង ក្រសួងមហាផ្ទៃ និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអន្តរក្រសួងលេខ ៥១៧៥ ប្រក ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ពិនិត្យ តាមដាន និងជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស ហើយគណៈកម្មការអន្តរក្រសួងនេះ បានដាក់ចេញនូវផែនការអនុវត្តការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា លេខ០០៥ ផ.ក/អ.អ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ។

ដើម្បីគណៈកម្មការអន្តរក្រសួងនេះអនុវត្តផែនការអនុវត្តរបស់ខ្លួនទទួលបានជោគជ័យ ក្រសួង មហាផ្ទៃ និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ គ្រឹះស្ថាន រោងចក្រ សហគ្រាស ទីតាំង ដែលមានប្រើប្រាស់ ហត្ថពលកម្មបរទេស ព្រមទាំងស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានការពាក់ព័ន្ធ សូមផ្ដល់ការគាំទ្រ និងចូលរួមសហការក្នុងកិច្ចប្រតិបត្តិការរបស់ក្រុមការងារអន្តរក្រសួងនេះ ដើម្បីធានាដល់ការ អនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរ ។

នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យហត្ថពលកម្មបរទេស នៅទីស្ដីការក្រសួងមហាផ្ទៃ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុកអន្តោប្រវេសន៍ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក និងអគ្គនាយករងអន្តោប្រវេសន៍ ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តម អគ្គនាយករដ្ឋបាល ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះគឺដើម្បីស្ដាប់របាយការណ៍របស់ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងការធ្វើអធិការកិច្ចជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជា។ សម្ដេច បានមានប្រសាសន៍ថាបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ក្រសួងមហាផ្ទៃនឹងចេញសេចក្ដីប្រកាសព័ត៌មានមួយជូនសាធារណៈឱ្យបានជ្រាប។

យោងតាមរបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីខែមករា ដល់ខែតុលានេះ អគ្គនាយកដ្ឋាន បានសហការជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះត្រួតពិនិត្យគោលដៅ៣.០៨០គោលដៅ ត្រួតពិនិត្យពលករបទេស៣០.៨៣៤នាក់ ផាកពិន័យជនបរទេសគ្មានបណ្ណការងារ២.៤១៦នាក់ គិតជាទឹកប្រាក់ប្រមាណ១.២០៨លានរៀល ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

website_news/2022251001.txt · Last modified: 2022/10/25 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki