website_news:2022251005

កម្លាំងគណៈបញ្ជាការរដ្ឋបាលស្រុកឆែប បញ្ជូនមេខ្យល់២នាក់ ទៅតុលាការ ករណីនាំជនបរទេសចំនួន១៦នាក់ ឆ្លងដែនទៅប្រទេសឡាវ

https://cen.com.kh/archives/556497.html Posted ByPen Srey NeatOctober 23, 2022

ព្រះវិហារ ៖ កម្លាំងគណៈបញ្ជាការរដ្ឋបាលស្រុកឆែប បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យមេខ្យល់ទាំង២នាក់ និងវត្ថុតាងទៅកាន់ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់។

សូមរំលឹកផងដែរថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី កម្លាំងគណៈបញ្ជាការរដ្ឋបាលស្រុកឆែប បានធ្វើការឃាត់ខ្លួនជនបរទេសចំនួន១៦នាក់ ស្នាក់នៅដោយខុសច្បាប់បម្រុងឆ្លងដែនទៅប្រទេសឡាវ ។ ជនបរទេសទាំង១៦នាក់ មានជនជាតិចិន ចំនួន១៥នាក់(ស្រី០នាក់) និងជនជាតិមីយ៉ាន់ម៉ា ចំនួន០១នាក់(ស្រី) ។ ជនបរទេសខាងលើ ត្រូវបាននាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅស្នាក់ការត្រៀមបណ្ដេញចេញ ខេត្តសៀមរាប អនុវត្តនីតិវិធីបន្ត ។

ដោយឡែក មេខ្យល់ត្រៀមនាំជនបរទេសចេញចំនួន០២នាក់ ឈ្មោះ ជា វត្តនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ នៅស្រុកឆែប ខេត្តព្រះវិហារ និងឈ្មោះ អៀវ បូរី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី នៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតរថយន្ដចំនួន២គ្រឿង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

website_news/2022251005.txt · Last modified: 2022/10/25 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki