website_news:2022260406

====== នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំក្រុមការងារ ចូលរួមកម្មវិធីដាក់ដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍ មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន

https://gntimes.com/ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) នៅព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ នេះបានអញ្ជើញដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមកម្មវិធីដាក់ដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន ។ កម្មវិធីនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកានៃក្រុមការងារ SOMTC-កម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ ។ សូមជម្រាបជូនផងដែរថា កម្មវិធីនេះត្រូវបានសហការរៀបចំដោយ SOMTC-កម្ពុជា SOMTC-ហ្វីលីពីន AICHR-ឥណ្ឌូណេស៊ី និង ASEAN-Australia Counter Trafficking (ASEAN-ACT) ៕

website_news/2022260406.txt · Last modified: 2022/04/26 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki