website_news:2022261001

ជនជាតិវៀតណាមជាង៦០០នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីកម្ពុជា

https://www.khmertimeskh.com/501173639//?p=1173639 Khmer Times October 24, 2022

យោងតាមស្ថានអគ្គកុងស៊ុលវៀតណាមនៅកម្ពុជា គិតមកទល់ពេលនេះ ពលរដ្ឋវៀតណាមជាង ៦០០នាក់ បានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីបានរត់គេចខ្លួន ឬត្រូវបានជួយសង្គ្រោះពីតាំងខុសច្បាប់នៅក្នុងប្រទេសជិត ខាង។ នៅក្នុងការធ្វើមាតុភូមិនិវត្តន៍ចុងក្រោយនេះ ស្ថានអគ្គកុងស៊ុលវៀតណាមនៅកម្ពុជា បានសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា ក្នុងការបញ្ជូនពលរដ្ឋវៀតណាមចំនួន ១៧១នាក់ ដែលត្រូវបានជួយសង្គ្រោះពីក្រុមហ៊ុនល្បែងស៊ីសងក្នុងខេត្តឧត្តរមានជ័យ។ ពលរដ្ឋវៀតណាម ដែលត្រូវបានបង្ខិតបង្ខំឲ្យធ្វើការឲ្យក្រុមហ៊ុនលេងល្បែងអនឡាញមួយកន្លែង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរកម្ពុជា ជួយសង្គ្រោះពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែតុលា តាមសំណើរបស់ស្ថានអគ្គកុងស៊ុលវៀតណាមនៅខេត្តបាត់ដំបង។

កាលពីថ្ងៃសៅរ៍ បន្ទាប់ពីទទួលបានពលរដ្ឋវៀតណាមដែលត្រូវបានជួយសង្គ្រោះរួចមក អាជ្ញាធរនៅច្រកទ្វារព្រំដែនអន្តរជាតិ Xa Mat បានសម្របសម្រួលជាមួយនគរបាលខេត្តជាប់ព្រំដែនវៀតណាម Tay Ninh ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ និងបំពេញនីតិវិធីផ្សេងទៀត មុនពេលបញ្ជូនពួកគេទៅកាន់មូលដ្ឋានរៀងៗខ្លួន។ ចុងក្រោយនេះ ច្រកព្រំដែនក្នុងខេត្ត Tay Ninh Long An និង An Giang បានទទួលពលរដ្ឋ និងកម្មករជាច្រើននាក់ដែលត្រូវបានជួយសង្រ្គោះពីក្រុមហ៊ុន និងកាស៊ីណូឆបោកនៅកម្ពុជា។ ពួកគេទាំងនេះភាគច្រើនត្រូវបានបញ្ឆោតមកកម្ពុជា ហើយបង្ខំឱ្យបោកប្រាស់ជនជាតិវៀតណាមតាមប្រព័ន្ធអនឡាញ៕ VNExpress

website_news/2022261001.txt · Last modified: 2022/10/26 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki