website_news:2022261002

ជនជាតិមីយ៉ាន់ម៉ាជិត៥០នាក់ឆ្លងដែនខុសច្បាប់ចូលរកការងារធ្វើ ត្រូវថៃចាប់ខ្លួន

https://kohsantepheapdaily.com.kh/article/1622118.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ២៤ ខែ តុលា ឆ្នាំ ២០២២ ម៉ោង ១៥:៤៣

ថៃ ៖ ក្រុមយាមល្បាតថៃបានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាចំនួន២ក្រុម មានគ្នាសរុប ៤៥នាក់ បន្ទាប់ពីពួកគេឆ្លងព្រំដែនខុសច្បាប់ចូលក្នុងស្រុក Muang កាលពីថ្ងៃអាទិត្យ ទី ២៣ តុលា ដើម្បីស្វែងរកការងារធ្វើ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃចន្ទ ទី ២៤ តុលានេះ។ ប៉ូលីសថៃនិយាយថា អ្នកស្វែងរកការងារទាំងនោះត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ៥ល្ងាច នៅជិតច្រកព្រំដែន Ban Phu Nam Ron Border Crossing Station និងនៅម៉ោងប្រហែល ៩កន្លះយប់ ក្បែរច្រក Ban Pratudan។ អ្នកទាំងនោះប្រាប់មន្ត្រីថៃថាពួកគេមកពីទីក្រុង Nay Pyi Daw, Dawei, Bago, Yangon, Magway និង Maylamyine ក្នុងប្រទេសមីយ៉ានម៉ា។ ពួកគេឆ្លងព្រំដែនតាមចក្រធម្មជាតិចូលក្នុងប្រទេសថៃតាមច្រកព្រំដែន Ban Phu Nam Ron ដោយរងចាំអ្នកនាំផ្លូវដែលបានសន្យាផ្តល់ការងារឱ្យពួកគេនៅក្នុងខេត្ត Samut Prakan, Pathum Thani, Chon Buri និងខេត្ត Saraburi។ ជនទាំងនោះនឹងត្រូវបង់ប្រាក់ពី ១៨.០០០ ទៅ ២៥.០០០បាតក្នុងម្នាក់ៗដល់មេខ្យល់ នៅពេលទៅដល់គោលដៅរបស់ពួកគេ។ ជនជាតិមីយ៉ាន់ម៉ាទាំងនោះត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការរដ្ឋានស្រុក Muang ដើម្បីចាត់ការតាមផ្លូវច្បាប់៕ (យោងតាមប្រភព៖ Bangkok Post)

website_news/2022261002.txt · Last modified: 2022/10/26 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki