website_news:2022261206

កម្លាំងនគរបាលការពារព្រំដែន ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៨នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ឯមេខ្យល់ រត់គេចខ្លួនបាត់

https://cen.com.kh/archives/594553.html Posted ByPen Srey NeatDecember 25, 2022

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៨និង៣០នាទី កម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងកម្លាំងប៉ុស្តិ៍សិលាខ្មែរ បានស្ទាក់ឃាត់ជនជាតិឥណ្ឌូនេស៊ី ចំនួន០៨នាក់(ប្រុស)ខណៈពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ នៅត្រង់ចំណុចខាងលិចប៉ុស្តិ៍ប្រហែល៥០០ម៉ែត្រ ភូមិសិលាខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ចំណែកមេខ្យល់បានគេចខ្លួនបាត់ ។ បន្ទាប់ពីឃាត់ខ្លួន ជនជាតិឥណ្ឌូនេស៊ីខាងលើត្រូវបានបញ្ជូនមកទីបញ្ជាការវរ: ដើម្បីសួរនាំ និងផ្តល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន និងរង់ចាំបទបញ្ជាថ្នាក់លើអនុវត្តបន្តតាមនីតិវិធី ។

សូមបញ្ជាក់ថា យោងការណែនាំនិងការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទាំងអស់ត្រូវទប់ស្កាត់បង្ក្រាប រាល់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើនានាកន្លងមក ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

website_news/2022261206.txt · Last modified: 2022/12/26 10:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki