website_news:2022270502

ពលករខ្មែរម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ខណៈជិះម៉ូតូបុកទ្រូងផ្លូវនៅស្រុកថៃ ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកស្រុកខ្មែរវិញ

https://www.kampucheathmey.com/ 25/05/2022

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង វេលាម៉ោង ៤ ល្ងាច កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ អាជ្ញាធរថៃបានប្រាប់សមត្ថកិច្ចខ្មែរប្រចាំនៅច្រកអូរបីជាន់ថា សពពលរដ្ឋខ្មែរនេះ មានឈ្មោះ សៅ រស្មី ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពេលកើតហេតុនោះសពជនរងគ្រោះបានជិះម៉ូតូយ៉ាងលឿនមកដល់ចំណុចស្រុកផាត់តាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ ស្រាប់តែបើកទៅបុកទ្រូងផ្លូវជាតិបណ្តាលឲ្យម៉ូតូដួលបោកទៅនិងថ្នល់ជាតិបាក់.ក ស្លាប់ភ្លាមៗតែម្តង។ក្រោយកើតហេតុសមត្ថកិច្ចថៃ បានបញ្ជូនសាកសពពលរដ្ឋខ្មែរដឹកតាមរថយន្តចេញតាមច្រកអូរបីជាន់ ដើម្បីប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ តែម្តង៕ វ៉ាន់ណាង

website_news/2022270502.txt · Last modified: 2022/05/27 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki