website_news:2022270503

ទាហានថៃឃាត់ខ្មែរម្នាក់ខណៈចូលលួចកាត់ឈើ២ដុំ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៥ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ១០:១៦

ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិខ្មែរម្នាក់បត្រូវបានទាហានថៃឃាត់ខ្លួនក្នុងករណីចូលលួចកា.ប់ឈើចំនួន២ដុំនៅក្នុងទឹកដីថៃ ហើយត្រូវបានបញ្ជូនតុលាការ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិសាស្ត្រភូមិសូន្យសាម ឃុំថាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រៈកែវ ប្រទេសថៃ ។ មន្ត្រីទំនាក់ទំនងកម្ពុជា-ថៃបានប្រាប់ថា ពលរដ្ខខ្មែរដែលត្រូវទាហានថៃឃាត់មានឈ្មោះ ហេង វណ្ណា ហៅតុល ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ មន្ត្រីរូបនោះបានបញ្ជាក់ថា នៅពេលដែលទាហានថៃឃាត់គឺបានចោទប្រកាន់ពីបទលួចចូលកាប់ឈើតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ ត្រង់ចំណុចភូមិសូន្យសាម ឃុំថាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវប្រទេសថៃ ដែលឈមក្នុងកម្ពុជាភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ មន្ត្រីទំនាក់ទំនងកម្ពុជា-ថៃបានបញ្ជាក់ថា នៅពេលទាហានថៃឃាត់ពលរដ្ឋខ្មែរម្នាក់ឈ្មោះ ហេង វណ្ណា ហៅតុល មានឈើ២កំណាត់ និងរណារដៃ១ ក្រោយទាហានថៃឃាត់មន្ត្រីទំនាក់ទំនងកម្ពុជា-ថៃ និងអាជ្ញាធរជាប់ជាយដែនបានស្នើសុំទៅទាហានភាគីថៃថា បញ្ជូនទៅតុលាការខេត្តស្រះកែវប្រទេសថៃ ធ្វើការអប់រំរយៈពេល១សប្តាហ៍សិន ទើបអោយត្រឡប់មកស្រុកកំណើតវិញ៕

website_news/2022270503.txt · Last modified: 2022/05/27 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki