website_news:2022270704

ពលករជិត៤០នាក់ឆ្លងដែនខុសច្បាប់ ត្រូវយោធាថៃឃាត់ខ្លួន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៦ ខែ កក្កដា ឆ្នាំ ២០២២ ម៉ោង ១៤:៤១

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរប្រុសស្រីចំនួន៣៩នាក់ ដែលចាញ់បោកមេខ្យល់លួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានយោធាថៃ ឃាត់ខ្លួនក្នុងភូមិសាស្ត្រ ស្រុកអារញ្ញ ស្រុកតាប់ប្រាយ៉ាខេត្តស្រះកែវ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅសួរនាំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាកម្លាំងសមត្ថកិច្ចការពារព្រំដែនរបស់ថៃជាច្រើនគោលដៅ ដោយមានកម្លាំងទាហានប្រាណអង្គភាពទី១២ អង្គភាពចំពោះកិច្ចទាហានជើងគោកទី១១១ ស្រុកតាព្រះយ៉ា នឹងសមត្ថកិចកចទាហានប្រាណអង្គភាពទី១៣ បានធ្វើការដើរល្បាត ត្រួតពិនិត្យ ដើម្បីការពារនឹងទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ បរិវេណព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្ត្រស្រុកអារញ្ញ នឹងស្រុកតាបប្រាយ៉ា របស់ខេត្តស្រះកែវ តាមវិធានការការពារនឹងគ្រប់គ្រងការរាត្បាតជម្ងឺកូវីដ-១៩ រួមទាំងជម្ងឺអុតស្វាផងដែរនោះ។ តាមប្រភពបន្តថា សមត្ថកិច្ចថៃល្បាតនឹងត្រួតពិនិត្យ និងភូមិសាស្ត្រទទួលខុសត្រូវ ក៏បានជួបប្រទះមនុស្សជាច្រើននាក់គួរឲ្យសង្ស័យ ស្របពេលដើរមកតាមច្រករបៀងទើបហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ នឹងបានប្រទះឃើញពលករខ្មែរប្រុស ស្រី ចំនួន៣៩នាក់ ក្រោយធ្វើការឆែកឆេរ សមត្ថកិច្ចថៃបាននាំខ្លួនយកទៅសួរនាំបន្ថែម នឹងបញ្ជូនខ្លួនពលករខ្មែរទាំងអស់យកទៅ ដើម្បីចាត់ការតាមនីតិវិធី៕

website_news/2022270704.txt · Last modified: 2022/07/27 10:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki