website_news:2022270706

សមត្ថកិច្ចខេត្តបាត់ដំបងបន្តចុះត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

https://gdlf-kh.com/ 2022/07/26/ Vicheka បាត់ដំបង

ខេត្តបាត់ដំបង៖ នាថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង១១ និង០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា–ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០៣នាក់ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន០៣នាក់ និងកម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០៣នាក់ បានទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន១លើក សរុបចំនួន១៤នាក់ ស្រី៥នាក់ ក្មេងប្រុស១នាក់ ។

ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ រួចបានបញ្ជួនប្រជាពលរដ្ឋទាំងអស់ឱ្យទៅពិនិត្យ និងស្គែនប័ណ្ណចាក់វ៉ាក់សាំងចេញត្រឹមត្រូវទាំងអស់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនបន្ទាប់មកទើបបានអនុញ្ញាតឲ្យប្រជាពលរដ្ឋត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន។

website_news/2022270706.txt · Last modified: 2022/07/27 10:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki