website_news:2022270903

បច្ចុប្បន្នអ្នកបោកប្រាស់ស្វែងរកអ្នកដែលមានជំនាញភាសាអង់គ្លេស ខណៈដែលមានការផ្លាស់ប្តូរយ៉ាងរហ័សចំពោះគោលដៅសក្តានុពលដែលកំពុងកើតឡើង

https://www.khmertimeskh.com/501157140//?p=1157140 Kong Arey / Khmer Times September 24, 2022

កន្លងមក អ្នកដែលចេះភាសារអង់គ្លេសបានគួរសម ឬអ្នកដែលមិនអាចនិយាយភាសាអង់គ្លេសបាន ប៉ុន្តែអាចនិយាយគ្រាមភាសាចិនផ្សេងៗត្រូវបានគេកំណត់គោលដៅជ្រើសរើស ដោយក្រុមបោកប្រាស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ បច្ចុប្បន្នមានការផ្លាស់ប្ដូរនៅក្នុងគំរូនៃការជ្រើសរើសជនទាំងនោះ។ ប្រភពដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតលើការងារខុសច្បាប់ទាំងនេះ បានប្រាប់ Khmer Times ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា អ្នកនិយាយភាសាចិនដែលងាយស្រូលនឹងត្រូវបានគេបោក គឺជាគោលដៅដំបូងរបស់ក្រុមបោកប្រាស់ ដូចជា បន្លំទាក់ទងក្នុងន័យស្នេហា ការគំរាមកំហែង ការជួញដូរគ្រីបតូ និងសកម្មភាពលេងល្បែងអនឡាញខុសច្បាប់។

មន្រ្តីម្នាក់បានប្រាប់ខ្មែរថាមស៍ថា ដូចនេះ អ្នកដែលត្រូវបានគេជ្រើសរើសគឺមានភាពស្ទាត់ជំនាញក្នុងភាសា។ ប៉ុន្តែឥឡូវនេះ គំរូបានផ្លាស់ប្តូរយ៉ាងខ្លាំង។ “គោលដៅសម្រាប់អ្នកបោកប្រាស់ឥឡូវនេះគឺពួកលោកខាងលិច ជាពិសេសអ្នកចូលនិវត្តន៍នៅសហរដ្ឋអាមេរិក អឺរ៉ុប និងអូស្ត្រាលី។ សម្រាប់គោលបំណងនេះ ជនឆបោកទាំងនោះកំពុងត្រូវបានផ្តល់ការលើកទឹកចិត្តបន្ថែម ដើម្បីទាក់ទាញអ្នកដែលមានចំណេះដឹងភាសាអង់គ្លេស ឱ្យចូលរួមក្នុងប្រតិបត្តិការនេះ។ មន្ត្រីរូបនេះបាននិយាយថា “ដូច្នេះហើយអ្នកដែលត្រូវបានគេជ្រើសរើសមកពីប្រទេសសិង្ហបុរី ឥណ្ឌា ស្រីលង្កា ប៉ាគីស្ថាន និងបង់ក្លាដែស បានក្លាយជាគោលដៅ ព្រោះជាទូទៅពួកគេស្ទាត់ជំនាញភាសាអង់ គ្លេស។ ក្នុងចំណោមក្រុមដែលត្រូវបានចាប់ខ្លួនដោយក្រុមការងារដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការឆបោកនោះ ជនជាតិសិង្ហបុរីជាងមួយក្តាប់តូចក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយកំពុងត្រូវបានដំណើរការនីតិវិធីសម្រាប់ការបញ្ចូនទៅវិញ។

លោកស្រីបានបន្ថែមថា រហូតមកដល់ពេលនេះ ជនជាតិឥណ្ឌាជាង ៦០នាក់ ត្រូវបានជួយសង្គ្រោះ ឬរត់គេចខ្លួន ដោយទទួលបានជំនួយពីបុគ្គលដែលត្រូវបាកគេបោកប្រាស់ផ្សេងទៀត ហើយមានជនជាតិជាច្រើនទៀតធ្លាក់ទៅក្នុងសកម្មភាពខុសច្បាប់ទាំងនេះ ដោយសារតែការទាក់ទាញរបស់ប្រាក់ដុល្លារ ធៀបទៅនឹងរូបិយប័ណ្ណនៅក្នុងប្រទេសពួកគេដែលមានតម្លៃទាបជាង។ លោកស្រីក៏បានពន្យល់ពីមូលហេតុដែលពួកលោកខាងលិចដែលបានចូលនិវត្តន៍ ត្រូវបានគេកំណត់គោលដៅ ខណៈដែលពួកគេជឿថាអ្នកទាំងនេះមិនសូវមានទំនោរក្នុងការរាយការណ៍អំពីការឆបោកនោះទេ ហើយដោយសារតែពួកគេខ្វះចំណេះដឹងផ្នែក IT ថែមទាំងរីករាយនឹងផ្តល់ព័ត៌មានលម្អិតហិរញ្ញវត្ថុផ្ទាល់ខ្លួនដល់ពួកបោកប្រាស់ រាប់ចាប់ពីប្រតិបត្តិករមជ្ឈមណ្ឌលហៅទូរសព្ទ រួមទាំងបន្លំធ្វើមន្ត្រីធនាគារ និងមន្ត្រី IRD ជាដើម។ លោកស្រីបានសង្កត់ធ្ងន់ថា “ពួកលោកខាងលិចដែលជិតចូលនិវត្តន៍ជាច្រើននាក់ក៏បានធ្លាក់ខ្លួនជាជនរងគ្រោះស្នេហាឆបោក និងការបន្លំរូបិយប័ណ្ណគ្រីបតូផងដែរ”៕

website_news/2022270903.txt · Last modified: 2022/09/27 09:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki