website_news:2022270904

ភាពព្រងើយកន្តើយ និងកង្វះភាពយកចិត្តទុកដាក់ក្នុងចំណោមស្ថានទូតមួយចំនួន បានរារាំងដល់ការសង្គ្រោះជនរងគ្រោះដែលត្រូវបានគេឆបោកនៅកម្ពុជា

https://www.khmertimeskh.com/501157222//?p=1157222 ខ្មែរថាមស៍ September 24, 2022

មន្ត្រីជាន់ខ្ពស់ ដែលពាក់ព័ន្ធនឹងការបង្ក្រាបទីតាំងឆបោកក្នុងប្រទេសកម្ពុជាបានបង្ហើបប្រាប់ខ្មែរថាមស៍ថា ស្ថានទូតបរទេសមួយចំនួននៅភ្នំពេញស្ទាក់ ស្ទើរក្នុងការផ្តល់ព័ត៌មានដល់មន្ត្រី ដោយផ្អែកលើហេតុផលផ្សេងៗ។ មន្រ្តីរួបនេះបន្តថា ទាំងនេះរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ ដូចជានៅតាមទីតាំងជាក់លាក់ នៅពេលដែលការវាយឆ្មក់ត្រូវបានធ្វើឡើង ជាពិសេសការវាយឆ្មក់គោលដៅស្វែងរកជនជាតិដែលបានកំណត់ ទន្ទឹមនឹងនេះ ជនជាតិផ្សេងទៀតក៏ត្រូវបានរកឃើញដែរ ប៉ុន្តែពួកគេមិនព្រមចាកចេញ ដោយបានបង្ហាញកិច្ចសន្យាការងារ ឯកសារធ្វើដំណើរ និងការងារត្រឹមត្រូវ និង មានការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តធ្វើការរបស់ពួកគេ ដែលត្រូវបាន ជួល។ មន្ត្រីរូបនេះបាននិយាយថា “សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីនៃការបង្កើតក្រុមការងារការទូតរួមគ្នា ដើម្បីធ្វើការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរព័ត៌មានបែបនេះ អាចជាដំណោះស្រាយចំពោះកាលទេសៈដែលយើងប្រឈម បន្ទាប់មកយើងនឹងមានស្ថានទូតគាំទ្រចំពោះសកម្មភាពរបស់យើង”។

លោកបានបន្ថែមថា ខណៈដែលការផ្តល់យោបល់នេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ វាក៏មានសារៈសំខាន់ផងដែរសម្រាប់ស្ថានទូតនានាធ្វើការជាមួយយើង ជាពិសេសមន្រ្តីអនុវត្តច្បាប់ ព្រោះពួកគេអាចផ្តល់មានព័ត៌មានជាក់លាក់បន្ថែមទៀត ជាពិសេសអំពីទីតាំង និង លេខទូរសព្ទ។ “ជាច្រើនដង យើងបានចេញបង្រ្កាបខុសទីតាំង និងកូអរដោនេ GPS ដែលទទួលបាន។ ទាំងនេះប៉ះពាល់ដល់ប្រតិបត្តិការរបស់យើង ដោយសារមានទិដ្ឋភាពជាច្រើនដែលត្រូវពិនិត្យមើល មុនពេលការវាយឆ្មក់ត្រូវបានចាប់ផ្តើម។ លោកបានបន្ថែមថា “ដោយគ្រាន់តែផ្សព្វផ្សាយ និងជូនដំណឹងណែនាំដល់ជនជាតិខ្លួន ឱ្យមានការប្រយ័ត្នប្រយែងក្នុងការទទួលយកការងារពីក្រុមហ៊ុនដែលមិនមានប្រវត្តិត្រឹមត្រូវ គឺមិនគ្រប់គ្រាន់នោះទេក្នុងពេលបច្ចុប្បន្ននេះ ដើម្បីជៀសវាងការផ្សព្វផ្សាយអវិជ្ជមាន ពួកគេមិនបង្ហាញទីតាំង និងកូអរដោនេ GPS” ទេ។

បច្ចុប្បន្ននេះ លោកបានអះអាងថា ប្រតិបត្តិការរបស់ពួកគេត្រូវបានរារាំងដោយទទួលបានព័ត៌មានមិនពិត អាស្រ័យហេតុនេះ ជនពាលទាំងនោះបានចាកចេញទៅទីតាំងផ្សេងទៀតបាត់រួចទៅហើយ។ ទីតាំងមួយចំនួនដែលយើងដឹងច្បាស់ថាជាកន្លែងប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធឺណិត ឬជាទីតាំងឆបោកត្រូវបានប្រែក្លាយយ៉ាងលឿនទៅកន្លែងកាត់ដេរ ឬខ្សែសង្វាក់ផលិតកម្មតូចៗផ្សេងទៀត ដែលមិនតម្រូវឱ្យមានគ្រឿងចក្រច្រើននោះទេ។“ជនឆបោក និងប្រតិបត្តិករលេងល្បែងតាមអ៊ីនធឺណេត ជួនកាលមានផែនការលឿនជាងយើង ប៉ុន្តែយើងមានភាពវៃឆ្លាត និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងពីស្ថានទូតមួយចំនួន ដូច្នេះហើយ អត្រាជោគជ័យមានកាន់តែច្រើន។ “ឧបសគ្គដ៏ធំបំផុតដែលយើងប្រឈមមុខគឺនៅពេលដែលយើងទៅដល់ទីតាំងត្រឹមត្រូវ កម្មករជាច្រើននៅក្នុងបរិវេណនោះបដិសេធយ៉ាងខ្លាំងក្នុងការធ្វើមាតុភូមិនិវត្តន៍ ដោយសារពួកគេមានឯកសារត្រឹមត្រូវដូចជា លិខិតឆ្លងដែន ប័ណ្ណការងារ ទិដ្ឋាការជាដើម យើងមិនអាចចាប់ខ្លួន ឬ ឃាត់ខ្លួនពួកគេដើម្បីបញ្ជូនទៅវិញនោះទេ»៕

website_news/2022270904.txt · Last modified: 2022/09/27 09:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki