website_news:2022271002

ក្រុមឈ្មួញកំពុងនាំទំនិញគេចពន្ធ និងនាំមនុស្សចូលទៅឡាវ ដោយខុសច្បាប់តាមច្រកកំពង់ក្រឡៅ គ្មានសមត្ថកិច្ចបង្រ្កាប

https://cen.com.kh/archives/558449.html Posted ByPen Srey NeatOctober 25, 2022

ព្រះវិហារ : បើតាមប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា:សព្វថ្ងៃពួកគាត់តែងតែឃើញសកម្មភាពក្រុមឈ្មួញរកស៊ីខុសច្បាប់ នៅព្រំដែនកម្ពុជា-ឡាវក្នុងមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងកក្រើកឡើងវិញនូវបទល្មើសដូចជានាំទំនិញនិងមនុស្សឆ្លងដែន សម្រុកយ៉ាងគំហក ទាំងផ្លូវទឹកនិងផ្លូវគោកស្ថិតនៅចំណុចភូមិសាស្ត្រច្រកកំពង់ក្រឡៅ/ឃុំកំពង់កក្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ មិនឃើញមានកម្លាំងសមត្ថកិច្ចជំនាញឬពាក់ព័ន្ធណាចុះបង្ក្រាបនោះទេ ហាក់ដូចជាមានសភាពស្ងប់ស្ងាត់ល្អណាស់។

ប្រភពពីប្រជាពលរដ្ឋដដែលបានឱ្យដឹងទៀតថា:បទល្មើសលួចនាំទំនិញ និងមនុស្សឆ្លងដែនខុសច្បាប់នេះរួមមានដូចជា:នាំជនជាតិចិន ឆ្លងទៅឡាវ និងនាំស៊ីម៉ងត៍ពីប្រទេស-ឡាវ តាមទូក កាណូតចូលមកកម្ពុជា ហើយនិងនាំបារី និងប្រេងពីឡាវចូលមកកម្ពុជាដោយសេរី តាមច្រកកំពង់ក្រឡៅនេះ គ្មានឃើញសមត្ថកិច្ចពាក់ព័ន្ធណាទប់ស្កាត់និងបង្ក្រាបឡើយ។ ហើយការនាំទំនិញរបស់ឈ្មួញដឹកតាមទូកឬកាណូតមិនថាពេលយប់ ថ្ងៃឡើយ ខណះពេលមកដល់គោលដៅគឺគេលើទំនិញទាំងអស់ដូចជា ស៊ីម៉ងត៍និងទំនិញផ្សេងៗទៀត ដាក់លើរថយន្តយ៉ាងប្រញាប់ប្រញាល់បំផុត ដោយមិនបង្អង់យូរឡើយ។

ចំពោះករណីដឹកទំនិញគេចពន្ធនិងនាំមនុស្សឆ្លងដែនតាមច្រកកំពង់ក្រឡៅ យ៉ាងអនាធិបតេយ្យបែបនេះ មិនមានការបង្ក្រាបនោះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា នេះហែលជាក្រុមឈ្មួញ ទាំងនោះសែនត្រូវទទួលបាននូវលាភសក្ការ: អ្វីមួយដែលជាប្រយោជន៍សម្រាប់ខ្លួន បានជាបើកភ្នែកម្ខាង បិទភ្នែកម្ខាង មើលមិនឃើញអ្វីទាំងអស់បែបនេះ។ ប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបានកំពុងតាមដានករណីនាំជនជាតិចិនឆ្លងចូលទៅឡាវ និងដឹកទំនិញគេចពន្ធគ្រប់ប្រភេទពីឡាវ មកកម្ពុជាមិនថា ពេលយប់ឬថ្ងៃបែបនេះ ថាតើលោកអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលព្រះវិហារ បានដឹងទេនិងមានចំណាត់ការបែបណាដែរ យាមផ្លូវច្បាប់លើក្រុមឈ្មួញទាំងនោះ៕ រក្សាសិទ្ធិដោយ : មួង សុវណ្ណារិទ្ធ

website_news/2022271002.txt · Last modified: 2022/10/27 09:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki