website_news:2022271003

រឿងរ៉ាវវៀតណាមជាង២០០នាក់សម្រុកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត

https://kohsantepheapdaily.com.kh/article/1623238.html?

utm_source=telegram&utm_medium=click&utm_campaign=channeltelgram ស្វាយរៀង២៦ ខែ តុលា ឆ្នាំ ២០២២ ម៉ោង ១០:៤៩ ខេត្តស្វាយរៀង ៖ ករណីជនជាតិវៀតណាមស្រី-ប្រុសប្រមាណ២០០នាក់ បាននាំគ្នាសម្រុកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីឆ្លងដែនទៅប្រទេសវៀតណាមវិញ ដោយសមត្ថកិច្ចដាក់ការសង្ស័យថា ជាអំពើជួញដូរមនុស្ស ពេលមានអាជ្ញាធរចុះពិត្យតាមកាស៊ីណូក្នុងក្រុងបាវិតត្រូវថៅកែដឹកចេញ ដើម្បីគេចពីការផាកពិន័យពីសមត្ថកិច្ច និងសង្ស័យជនជាតិវៀតណាមទាំងនោះ ចូលមកធ្វើការនៅក្នុងកាស៊ីណូដោយខុសច្បាប់ ឬថៅកែកាស៊ីណូប្រើល្បិចគ្មានប្រាក់បើកឲ្យបុគ្គលិកធ្វើចលាចលឱ្យបុគ្គលិកជាជនជាតិវៀតណាមរត់ចេញ ធ្វើឱ្យផ្អើលដល់មហាជន ក៏ដូចជា អាជ្ញាធរនិងសមត្ថកិច្ចតែម្តង ហើយគិតដល់វេលាម៉ោង៤និង១៤នាទីរសៀលថ្ងៃទី២៥ តុលា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុចេញនេះទេ ។

បើតាមសមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា ករណីផ្ទុះចលាចលនេះកើតឡើងនៅវេលាម៉ោង៤និង០០នាទីព្រឹកថ្ងៃទី២៥ តុលា ស្ថិតនៅចំណុចខាងមុខកាស៊ីណូឃីងក្រោណ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបាវិត សង្កាត់បាវិត ក្រុងបាវិត ។ ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងមួយគ្រឿងដឹកជនជាតិវៀតណាមប្រមាណជា៥០នាក់បម្រុងចេញពីក្រុងបាវិត ឆ្ពោះទៅរាជធានីភ្នំពេញ ខណៈរថយន្តចេញមកដល់លើផ្លូវជាតិលេខ១ ស្រាប់តែមានជនជាត់វៀតណាមប្រមាណ១៥នាក់បានស្ទាក់រថយន្ត ហើយយកដុំថ្ម គប់រថយន្តបង្ខំឲ្យរថយន្តឈប់អ្នកនៅក្នុងរថយន្តបាននាំគ្នាវាយកញ្ចក់រថយន្តលោតចុះតាមបង្អួចខ្លះចុំតាមទ្វារបង្កឲ្យភ្ញាក់ផ្អើលតែម្តង ។ ប្រភពបន្តទៀតថា ដោយកាលពីវេលម៉ោង០៣ និង១៥នាទីយប់ទៀបភ្លឺ មានរថយន្តក្រុងចំនួន២គ្រឿងបានដឹកជនជាតិវៀតណាមចេញពីកាស៊ីណូ ម្តុំកាស៊ីណូឃីងក្រោណ និងកាស៊ី ម៉ុកបាយ ក្រុងបាវិតប្រមាណ១០០នាក់ឆ្ពោះទៅរាជធានីភ្នំពេញ លុះដល់ចំណុចសពានទន្លៀងទី២ ស្ថិតនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប គឺជនជាតិវៀតណាមទាំងនោះ បានភ័យនាំគ្នាគោះរថយន្តឲ្យឈប់រួចនាំគ្នាចុះពីរថយន្តរត់គេចខ្លួនផងដែរ។

ចំណែកប្រភពមួយទៀតបានបង្ហើបឲ្យដឹងថា កាលពីយប់ទៀបភ្លឺថ្ងៃទី២៤ តុលា ២០២២ មានករណីចាប់បង្ខាំងមនុស្សខុសច្បាប់ នៅក្នុងអគារមួយខាងក្រោយកាស៊ីណូឃីងក្រោណ ស្ថិតនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត ដោយជនរងគ្រោះជាជនជាតិវៀតណាមចំនួន០៣នាក់ បានលោតចុះពីលើអគារ បណ្តាលឲ្យស្លា.ប់ម្នាក់ និងរងរបួសធ្ងន់០២នាក់ ត្រូវបានគេនាំគេចខ្លួនបាត់ ។ ចំណែកសា.ក.ស.ពជនរងគ្រោះម្នាក់ ត្រូវសមត្ថកិច្ចដឹកយកចេញពីកន្លែងកើតហេតុ ក៏ប៉ុន្តែមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលទៅជិតថតយករូបភាពទេ និងប្រាប់ថា សមត្ថកិច្ចកំពុងធ្វើការ។ ប្រភពពីសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ករណីជនជាតិវៀតណាមផ្អើលនាំគ្នារត់ចេញពីកាស៊ីណូសង្ស័យថា ការចាប់មនុស្សបង្ខាំង ដើម្បីជួញដូរ ហើយបែកធ្លាយ ហើយពេលថៅកែ ដឹកពួកគេចេញទាំងយប់ ទើបជនជាតិវៀតណាមទាំងនោះភ័យ នាំគ្នា វា.យកញ្ចក់រថយន្តលោតចុះគេចខ្លួនតែម្តង។ ប្រភពបន្តថា ចុងក្រោយសមត្ថកិច្ចដាក់ការសង្ស័យថា អាចមាន២ករណីទី១ ជាករណីជួញដូរមនុស្សដោយខុសច្បាប់ ដោយជនជាតិវៀតណាមជាង២០០នាក់ត្រូវបានគេដឹកតាមរថយន្តទាំងយប់ ឆ្ពោះទៅរាជធានីភ្នំពេញ ឬដឹកទៅក្រុងព្រះសីហនុ (ត្រូវថៅកែលក់បន្ត)។ ទី២ សង្ស័យជនជាតិវៀតណាមទាំងនេះចលមកធ្វើការដោយខុសច្បាប់ ហើយប៉ុន្មានសប្តាហ៌នេះ អាជ្ញាធរខេត្តស្វាយរៀងដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះនៅក្រុងបាវិតចុះត្រួតពិនិត្យ តាមកាស៊ីណូ ក្នុងក្រុងបាវិត ធ្វើឲ្យថៅកែរកាស៊ីណូដែលមានបុគ្គលិកជាជនជាតិវៀតណាមធ្វើការដោយខុសច្បាប់នោះក៏ដឹកជនជាតិវៀតណាមទាំងនោះយកទៅលាក់កន្លែងណាមួយដឹកទៅភ្នំពេញឬទៅក្រុងព្រះសីហនុ។

ប្រភពបានបញ្ជាក់ថា នេះគ្រាន់តែ ធ្វើការសង្ស័យ និងសន្និដ្ឋានក្រៅផ្លូវការទេ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត។ ចំពោះជនជាតិវៀតណាមប្រមាណជាង២០០នាក់ បានសម្រុកចេញទៅប្រទេសវៀតណាមវិញ តាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត នៅវេលាម៉ោង៧ និង០០នាទីព្រឹកដល់ម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី២៥ តុលា ២០២២ អស់ហើយ។ ហើយមិនទាន់ដឹងថា តើជនជាតិវៀតណាមទាំងនោះរត់ចេញពីកាស៊ីណូមួយណាក៏ពុំទាន់ដឹងដែរ។

ទាក់ទិនករណីនេះដែរ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍តាមទូរសព្ទ័ថា លោកមិនទាន់ទទួលព័ត៌មានពីសមត្ថកិច្ចនៅក្រុងបាវិតនៅឡើយ ដោយសមត្ថកិច្ចកំពុងធ្វើការ ។

website_news/2022271003.txt · Last modified: 2022/10/27 09:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki